ខេត្តព្រះសីហនុរៀបចំតាំងពិពណ៌ម្ហូបអាហារដោយមានការចូលរួមមកពីបរទេសជាច្រើនផងដែរនៅឆ្នេរពួយជំទាវម៉ៅ...

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី06 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 5:11 នាទី ល្ងាច

ខេត្តព្រះសីហនុ÷ PATA Cambodia បានរៀបចំកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងការរៀបចំពិព័រណ៍ Cambodia Biz ឆ្នាំ 2022 នេះ ក្រោមប្រធានបទ Gastronomy, and Culinary Fair ដោយនាំមកនូវវិស័យទេសចរណ៍ដោយមាន អ្នកទិញ និងអ្នកវិនិយោគមកពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ ទួរគី និងវៀតណាម ព្រមទាំងអ្នកវិនិយោគ និងអ្នកទិញកម្ពុជា។ 

     ថ្លែងក្នុងពិធីបើកពិពណ៌Cambodia Biz Fair នារសៀលថ្ងៃទី5 ខែវិច្ឆិកាឆ្នាំ 2022លោកនីផល្លីរដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងដែលខ្ពង់ខ្ពស់របស់ឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអោយដឹងថា គោលបំណងនៃពិព័រណ៍ Cambodia Biz ឆ្នាំ 2022 ក្រោមប្រធានបទ Gastronomy និង Culinary Fair គឺដើម្បីបង្កើតបណ្តាញ ផ្តល់ឱកាសល្អសម្រាប់ម្ចាស់អាជីវកម្មក្នុងការស្វែងរកដៃគូដែលសមស្របបំផុតនៅក្នុងផលប័ត្រវិនិយោគរបស់ពួកគេ ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍ ព្រោះទេសចរណ៍គឺជាវិស័យសំខាន់មួយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយផ្អែកលើវប្បធម៌ និងធម្មជាតិ ហើយត្រូវបានចាត់ទុកថាជា “មាសបៃតង”។

ទើបធ្វើអោយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីគាំទ្រដល់ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍។ យើងកំពុងសាងសង់អាកាសយានដ្ឋានស្តង់ដារថ្មីចំនួនពីរនៅភ្នំពេញ និងសៀមរាប រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានក្នុងខេត្តព្រះសីហនុ ឱ្យក្លាយជាព្រលានយន្តហោះអន្តរជាតិពេញលេញ។គំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្ររបស់យើងគឺបន្តអភិវឌ្ឍប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ឆ្លាតវៃ ស្អាត និងបៃតង ជាមួយនឹងស្តង់ដារសេវាកម្មគុណភាពខ្ពស់ អមដោយឆ្នេរដ៏ស្រស់ស្អាត និងសម្រស់ទន្លេមេគង្គ ម្ហូបខ្មែរ ស្នាមញញឹមពិតប្រាកដរបស់ប្រជាជនកម្ពុជា ដែលសក្តិសមនូវចំណងជើង “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ មានអារម្មណ៍កក់ក្តៅ”។

    ឆ្លើយតបក្នុងឪកាសនោះ ម្ចាស់ភោជនីយដ្ឋានស៊ីវ័ន(see 1)ដែលជាស្តង់ដំណាងឲ្យខេត្តព្រះសីហនុ លោក សៅ ហុក បានគូសបញ្ជាក់ថា កាតាំងពិពណ៌ម្ហូបអាហារនាពេលនេះគឺជាឱកាសមួយដ៏ល្អបំផុតសម្រាប់បងប្អូនអាជីវករពាណិជ្ជករនៅក្នុងខេត្តព្រះសីហនុក៏ដូចជាតាមបណ្ដាខេត្តផ្សេងៗ ដែលបានមកចូលរួម ព្រោះវាជាពេលវេលាមួយដែលយើងបានបង្ហាញនៅផលិតផលរបស់យើង ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិជុំវិញសេវាកម្មផ្សេងៗជាពិសេសលើសេវាកម្មម្ហូបអាហារនៅក្នុងខេត្តព្រះសីហនុ។

   សម្រាប់រូបលោកផ្ទាល់ដែលជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងដែលមានទីតាំងតាមបណ្ដុយគ្នាអូសទាល មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងបានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួលបម្រើសេវាកម្មម្ហូបអាហារ 24 ម៉ោងលើ 24 ម៉ោង ដែលរសជាតិឆ្ងាញ់ តម្លៃសមរម្យប្រកបដោយផាសុខភាពនៃជំនូលសមុទ្រ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម