អាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួនមនុស្ស៨នាក់ និង ម៉ូតូ៣គ្រឿងដែលធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែមេសា ឆ្នាំ2021 ម៉ោង 2:12 នាទី ល្ងាច

(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង នៅថ្ងៃទី ២៣ខែមេសា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថាគណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច បានឃាត់ខ្លួនបងប្អូនប្រជាពរដ្ឋចំនួន ៨នាក់ និង ម៉ូតូ៣គ្រឿងដែលធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន ( គេចពីប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចលោកយាយម៉ៅពេជ្រនិល )។ 

ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមអង្វរបងប្អូនយ៉ាងទទូច បើគ្មានការចាំបាច់ទេ សូមកុំធ្វើដំណើរ ឆ្លងពីតំបន់មួយទៅតំបន់មួយឲ្យសោះ។ ពីព្រោះវាអាចនាំមេរោគកូវីដ-១៩មកចម្លងដល់អ្នកដ៏ទៃជាយថាហេតុ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម