សម្តេចវិបុលសេនាភក្តី សាយ ឈុំ កោត​សរ​សើរចំពោះការរៀបចំបានយ៉ាងល្អរបស់រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី31 ខែតុលា ឆ្នាំ2021 ម៉ោង 8:03 នាទី ព្រឹក

ខេត្តព្រះសីហនុៈហេដ្ឋារចនាសម្ព័ន្ធសំបូរបែប មានផ្លូវថ្នល់ ផ្លូវថ្មើរជើង បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប គំនូសចរាចរណ៍ កម្រាលថ្មក្រនីត និងការដាំដើម​ឈើ​អម​សងខាងផ្លូវជាដើម ជាការទាក់ទាញ និងលើកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុ កាន់​តែ​មានភាពស្រស់ស្អាតថែមមួយកម្រិតទៀត ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ និងភ្ញៀទេស​ចរ​មកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនាពេលខាងមុខ នេះបើយោងតាមប្រសាសន៏របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងការកោត​សរ​សើរ ក្រោយ​ធ្វើ​ទស្សនៈកិច្ចជាមួយឯកឧត្តម គួច ចំរើន នាថ្ងៃទី៣០តុលាកន្លងទៅនេះ។

សម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្ត​ព្រះ​សី​ហ​នុ កាល​ពីរសៀលថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា នេះ ដែលអមដំណើរដោយឯកឧត្តមអភិបាលខេត្ត គួច ចំរើន ក្នុងនោះបាន​អញ្ជើញ​ចុះពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2) នៅជិតសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ  ដែលមានសមត្ថភាពផលិតទឹកកខ្វក់បាន ៧,២០០ម៉ែត្រគីបក្នុងមួយថ្ងៃ និង​បាន​​អញ្ជើញពិនិត្យបន្ទប់ទឹកសាធារណៈ(បន្ទឹកទឹកលេខ៤) និងទេសភាពនៅតាម​បណ្តោយ​​ឆ្នេរសមុទ្រចាប់ពីឆ្នេរអូរឈើទាល រហូតដល់ដើមឈើចាំស្នេហ៍ ព្រមទាំងបន្ត​អញ្ជើញ​ពិនិត្យ​ផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុផងដែរ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម