អាសូរណាស់.! ស្ត្រីម្នាក់ជាម្តាយបានស្លាប់ និងកូនប្រុសម្នាក់ រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅស្រុកកំពង់សីលា.!

ព័ត៌មានសង្គមថ្ងៃពុធ ទី16 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 2:39 នាទី ល្ងាច

(ព្រះសីហនុ)៖ ស្ត្រីម្នាក់ជាម្តាយបានស្លាប់ និងកូនប្រុសម្នាក់ជាអ្នកបើកម៉ូតូឌុបម្តាយ រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជនរងគ្រោះនិងរថយន្តធុនធំ វេលាម៉ោងជិត១១ថ្ងៃត្រង់ ថ្ងៃទី១៦​ ខែកុម្ភៈឆ្នាំ២០២២​ លើផ្លូវជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ១១១-១១២​ ភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីង​ រ​វាង​រថយន្ត​និងម៉ូតូ​ (ទិសដៅ​ស្របគ្នា)​ ភ្នំពេញ​-ព្រះសីហនុ​​ ភាគីរថយន្តម៉ាក​ Scania ពណ៍ស​ ស្លាកលេខ​ កំពង់ស្ពឺ​ 3A-2565​ បុកប៉ះជាមួយម៉ូតូម៉ាក​ Dream C125 ពណ៌ខ្មៅ​ ស្លាកលេខ​ កណ្តាល​ 1AB​-2025 អ្នកបេីកបរឈ្មោះ​ ប៉ាល់​ ប៊យ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មានទីលំនៅភូមិពោធិកណ្តាល​ ឃុំពោធិអង្រ្កង​ ស្រុកបសេដ​្ឋ​ ខេត្តកំពង់ស្ពឺ​ ជិះគ្នា០២នាក់​ (កូនប្រុសនិងម្តាយបង្កើត) បណ្តាលឲ្យស្ត្រីជាម្តាយឈ្មោះ​ ឆែម​ សុីនឿន​ អាយុ៥៦ឆ្នាំ​ ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ អ្នកបេីកបររថយន្ត(មិនទាន់ស្គាល់អត្តសញ្ញាណ​) បានបេីករថយន្តបន្តទៅមុខ​រត់គេចចេញពីកន្លែងកេីតហេតុ​ ហើយក្រោយមកក៍ទុករថយន្តចោលចុះរត់គេចខ្លួនបាត់​។

​ករណីនេះសមត្ថកិច្ចកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុក​កំពង់​សីលា​ សហការជាមួយ​កម្លាំងនគរបាល​អធិការដ្ឋាននគរបាល​ស្រុក​កំពង់​សីលា​ ចុះអន្តរាគមន៍ជួយ​សម្រួលចរាចរណ៍​​ និងចាត់ចែងដោះស្រាយបន្តតាមនិតិវិធីច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម