ជនសង្ស័យ09នាក់ចោរកម្មនិងទទួលផល​ចោរ​កម្ម បញ្ចូនទៅសាលាដំបូងខេត្ត

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី07 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:58 នាទី ព្រឹក

 

(បន្ទាយមានជ័យ)៖ ​ជនសង្ស័យចំនួន៩នាក់ពាក់ព័ន្ឋទៅនឹងករណីចោរកម្មនិងទទួលផល​ចោរ​កម្ម នារសៀលថ្ងៃទី៦​មិថុនាឆ្នាំនេះ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ចាប់​បញ្ជូន​ខ្លួនទៅកាន់សា​លា​តំបូងខេត្ត បន្ទាប់ពីពួកគេបានធ្វើសកម្មភាពវ៉ៃ គាស់ផ្ទះ យក​សម្ភារ​អគ្គីសនី។

 

អធិការស្តីទីនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ បោន សីហា បានឲ្យដឹងថា អនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ​មាន​ជ័យដើម្បីពង្រឹងភូមិឃុំមានសុវត្ថិភាពនិងមានពាក្យបណ្តឹងពីជនរងគ្រោះចំនួន2នាក់ លោក​​បានដឹកនាំកម្លាំងចុះស្រាវជ្រាវរកមុខសញ្ញាលួចវ៉ៃគាស់ ទ្វារផ្ទះ និងហាងលួចយក​សម្ភារ កំណត់​មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន06នាក់ ក្រោយពីទទួល​បាន​ពាក្យបណ្តឹង កាលពីថ្ងៃទី03 ខែមិថុនា ឆ្នាំ2021។តាមចម្លើយ​ជនសង្ស័យ​06​​នាក់ ជាអ្នកវ៉ៃ​គាស់ ទំលុះទ្វារ និងជាអ្នកប្រើប្រាស់គ្រឿងញៀន បានចូលលួចយក បានម៉ា​ស៊ីន​ត្រជាក់ និងម៉ា​ស៊ីនដេរ អំពូលភ្លើង ខ្សែភ្លើង ជាច្រើនគ្រឿង ចរន្តអគ្គីសនីត្រូវកាត់ផ្តាច់​ទាំង​អស់ លើផ្ទះប្រជា​ពល​រដ្ឋមួយកន្លែង និងហាងមួយកន្លែងក្នុងសង្កាត់.ក្រុងប៉ោយប៉ែត។ កម្លាំង​ជំនាញ​បាន​ឈាន​កំណត់មុខសញ្ញា និងឃាត់ខ្លួនបាន អ្នកទទួលផលចោរកម្ម​បន្ថែម03​នាក់​ទៀត​ផងដែរ។​ចំពោះ​សម្ភារដែលជនសង្ស័យលួចត្រូវបានសមត្ថកិច្ចប្រគល់​ជូនម្ចាស់​ដើម​វិញ​៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម