បង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនមនុស្ស៣នាក់.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី27 ខែមិថុនា ឆ្នាំ2022 ម៉ោង 11:24 នាទី ព្រឹក

ស្រុកស្ទឹងហាវ៖ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោក វ/ត្រី ម៉ិញ វុទ្ទី មេបញ្ជាការរងចុះមកចំណុចក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់
១/ឈ្មោះ សៀក សុី ភេទប្រុស អាយ៤១ ឆ្នាំ ទីកន្លែងកំណើត ភូមិព្រែកសាហាយ ឃុំពូលធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នស្នាក់នៅ ក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។

២/ឈ្មោះអាង សេងហួរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិចំការលើ ឃុំអណ្ដូង ស្រុកតារាសាគរ ខេត្តកោះកុង
ស្នាក់នៅភូមិ ភូមិឫទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

៣/ឈ្មោះវ៉ាន់ ពិសិដ្ឋ ភេទ ប្រុស២៧ឆ្នាំទីកន្លែងកំណើត ភូមិ ឫស្សី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យករួមមាន
១/ម្សៅសថ្លាចំនួន២កញ្ចប់(០,៥១គ្រាមថ្លឹងទាំងសំបក)
២/ខ្សៀចំនួន៥
៣/ដបជក់ចំនួន១
៤/ជញ្ជីងថ្លឹងចំនួន០១
៥/កន្ទ្រៃចំនួន២
៦/កាំភ្លើងកែឆ្នៃ ចំនួន៤ដើម
៧/ដាវចំនួន១
៨/ទូរសព្ទដៃចំនួន០៥គ្រឿង
៩/លុយរៀលចំនួន១០ម៉ឺនរៀល
១០/ដែកកេះចំនួន០៦
១១/សម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន អ/ហ ខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធីច្បាប់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម