រន្ធត់ណាស់.!មនុស្សម្នាក់ស្លាប់យ៉ាងអណោចអធម័ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 10:56 នាទី ព្រឹក

ស្រុកកំពង់សិលា៖ រថយន្តធំ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ភូមិបឹងត្រាច ឃុំចំការ ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចឲ្យដឹងថា នេះជាគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងរថយន្តដឹកប្រេង លឹម ឡុង ម៉ាកINTERNATIONAL ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C 8353 បើកទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ មិន សុភា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ ក្នុងរថយន្តនោះមាន​អ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ សៀងហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា​ ស្រុកលំពង់សីលា​ ខេត្តព្រះសីហនុ បុកប៉ះជាមួយរថយន្ត១គ្រឿងទៀត បើកបរទិសដៅផ្ទុយគ្នា ជារថយន្តដឹកទំនិញ រថយន្តម៉ាកFUSO សណ្តោងរ៉ឺម៉កពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ3F 9367 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ។

ហេតុការណ៍នេះបណ្តាលឲ្យ អ្នកបើកបររថយន្តINTERNATIONAL ឈ្មោះ​ មិន​ សុភា​ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាព្រូឡានឈ្មោះចាន់​ សៀងហេង​រងរបួសធ្ងន់។ ក្រោយកើតហេតុអ្នកបើបររថយន្តFUSO បានរត់គេចខ្លួន ។

ករណីនេះសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថបានចុះអន្តរាគមន៍សម្រួលចរាចរណ៍ នាំអ្នករបួសទៅមន្ទីរពេទ្យនិងបន្តដោះស្រាយតាមនិតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម