បុរសម្នាក់ជិៈម៉ូតូត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកពីក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី23 ខែឩសភា ឆ្នាំ2022 ម៉ោង 7:15 នាទី ល្ងាច

(បន្ទាយមានជ័យ)៖ បុរសម្នាក់ជិៈម៉ូតូត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកពីក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០.៥០នាទី ថ្ងៃទី២២ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខស្ថានីយ៍ដឹកអ្នកដំណើរអន្តរជាតិប៉ោយប៉ែត(ស៊ូជីង)ស្ថិតភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះស្លាប់មានឈ្មោះ យូ សុខ ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងប៉ោយប៉ែតចុះទៅវាស់វែងបានប្រាប់ថា ៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឈ្មោះ យូរ សុខ បានជិៈម៉ូតូម៉ាកហុងដាវ៉េវពាក់ស្លាកលេខ(បន្ទាយមានជ័យ-1E.2466)បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ បើកបរពីលិចទៅកើតតាមកន្លងផ្លូវម៉ូតូហើយមានរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ បើកបរស្របទិសគ្នា ក្នុ្ងងល្បឿនលឿន បានបុកពីក្រោយជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ធ្ងរហើយរថយន្តដែលបុកត្រូវបានបើកបន្តទៅមុខគេចខ្លួនបាត់។
ប្រភពសមត្ថកិច្ចដដែលបានបញ្ជាក់ថា ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរនេះ ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ តែដោយរបួសធ្ងន់ធ្ងរពេកបណ្តាលបាត់បង់ជីវិត។ ចំណែកម៉ូតូជនរងគ្រោះត្រូវខូចខាតទាំងស្រុង យកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ចំណែករថយន្តបង្កដែលបើករត់គេច សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម