លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ចំនួន ២០,០០០ ដុល្លា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី13 ខែឩសភា ឆ្នាំ2022 ម៉ោង 1:28 នាទី ល្ងាច

ខេត្តព្រះសីហនុ-នៅព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ចំនួន ២០,០០០ ដុល្លាអាមេរិក(ពីរមុឺនដុល្លាអាមេរិក) ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម» ដើម្បី យកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។


ពិធីនេះអញ្ជើញទទួលដោយ ឯកឧត្តម គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម