ពិធីប្រគល់អំណោយជូនកងពលលេខ ៣១ ដើម្បីត្រៀមចុះជួយសម្រួលនៅតាមគោលដៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ.! 

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែមេសា ឆ្នាំ2021 ម៉ោង 2:21 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមងារចុះមូលដ្ឋានខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភដល់កងពលលេខ ៣១ ដែលកំពុងបោះទីតាំងនៅក្នុងបរិវេណវិទ្យាល័យក្រុងព្រះសីហនុ ដើម្បីត្រៀមចុះជួយសម្រួលនៅតាមគោលដៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ក្នុងការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ ។

អំណោយដែលប្រគល់ជូនរួមមាន៖

-ទឹកសុទ្ធចំនួន ៥០ កេស

-ទឹកភេសជ្ជៈហ្រ្គីនធីចំនួន ២០កេស

-ភេសជ្ជ:គោជល់ចំនួន ២០កេស

-មីចំនួន ១០កេសធំ

-ម៉ាសចំនួន ១កេសធំ

-អាកុលដបតូចចំនួន ២២០ដប

-ដបអាកុលចំនួន ២០ដប

-អាកុល៣០លីត្រ ២កាន

-និងថវិកាចំនួន ១០.០០០.០០០ រៀល៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម