រថយន្តទំនើបម៉ាក់ Range Roverស៊េរីឆ្នាំ 2015ឆេះតែភ្លែតសល់តែឆ្អឹង

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី18 ខែឩសភា ឆ្នាំ2023 ម៉ោង 3:21 នាទី ព្រឹក

រថយន្តទំនើបម៉ាក់ Range Roverស៊េរីឆ្នាំ 2015ឆេះតែភ្លែតសល់តែឆ្អឹង

ក្រុងព្រះសីហនុ :
ករណីឆេះរថយន្តទំនើបម៉ាក់ Range Roverស៊េរីឆ្នាំ 2015តែមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។ក្នុងករណីឆេះរថយន្តស៊េរីទំនើបនេះនៅវេលាម៉ោង 12 : 20 នាទីររំលងអាធ្រាតថ្ងៃទី 17 ឆ្លងចូលថ្ងៃទី 18 ខែឧសភាឆ្នាំ 2023តាមបណ្ដោយផ្លូវអូរ 5 ឆ្ពោះទៅអូរឈើទាលត្រង់ផ្លូវបំបែកជាបីទៅអូត្រេះស្ថិតនៅក្នុងក្រុម១ ភូមិ 6 សង្កាត់លេខ 4 ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

តាមប្រភពកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានយើងថា គាត់បានឆ្លងកាត់ផ្លូវនោះបានឃើញរថយន្តម៉ាក range Roverពណ៌សពាក់ស្លាកលេខភ្នំពេញ 2BB-3787បើកបរមកពីទិសដៅអូត្រេះជិតផ្លូវបត់កែងបំបែកជាបីស្រាប់តែឃើញរថយន្តនោះកំពុងតែហុយបន្តិចម្ដងៗនៅខាងមុខចំហៀងខាងឆ្វេងគាត់មិនបានឈប់ក៏បើកបរហួសទៅព្រោះគាត់ជាប់ដឹកភ្ញៀវ។ក្រោយពីគាត់ត្រឡប់មកវិញឃើញមានកម្លាំងសមត្ថកិច្ចប៉ូលិសស្នងការនគរបាលខេត្តជាមួយនឹងកម្លាំងអាវុធហត្ថប៉េអឹមខេត្តចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ។

តាមប្រភពសមត្ថកិច្ចនគរបាលស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាការចុះអន្តរាគមន៍ជូយពន្លត់អគ្គីភ័យឆេះរថយន្តនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តព្រះសីហនុអស់ទឹកចំនួនពីរថយន្ត និងរថយន្ត ពន្លត់អគ្គីភ័យ ប៉េអឹមខេត្តព្រះសីហនុអស់មួយរថយន្តផងដែរ។តាមការស្រាវជ្រាវសួរនាំរបស់កម្លាំងសមត្ថកិច្ចនគរបាលស្នងការខេត្តព្រះសីហនុដើម្បីស្វែងរកម្ចាស់រថយន្តក៏បានជួបអ្នកបកប្រែភាសាចិនម្នាក់គាត់ក៏បានណែនាំប្រាប់កម្លាំងសមត្ថកិច្ចថារថយន្តម៉ាក range Roverបើកបរដោយជនជាតិចិនបានជួលពីម្ចាស់ជាជនជាតិខ្មែរឈ្មោះផន សុភា នៅរាជធានីភ្នំពេញ សមត្ថកិច្ចក៏បានសួរនាំអំពីមូលហេតុ បណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើងនៅខាងក្នុងក្រោមរថយន្តទើបបណ្ដាលឱ្យឆេះតែម្ដង។ក្រោយពីសមត្ថកិច្ចនគរបាលស្នងការនគរបាលខេត្តសួរនាំរួចក៏បានរៀបចំពន្លត់អគ្គីភ័យនេះរលត់រួចរាល់ផងដែរ។

អត្ថបទដោយ លោកនី វ៉ាន់នីន (087 758 866)

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម