ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ បានចាត់ក្រុមការងារ នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋចំនួន១គ្រួសារ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី29 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:12 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ បានចាត់ក្រុមការងារ នាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលមានជីវភាពខ្វះខាត ព្រមទាំងពិការ មានឈ្មោះ រ៉ស់ ម៉ាន អាយុ ៧៥ឆ្នាំ មានជំងឺដុះសាច់ជាប់សួត រស់នៅភូមិបត់គគីរ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

អំណោយដែល ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ ផ្តល់ជូន ដោយក្នុងមួយគ្រួសារទទួលបាន៖

១/ អង្ករ២០គីឡូ
២/ មីមួយកេស
៣/ ត្រីខកំប៉ុងមួយឡូ
៤/ ទឹកត្រី១ដប
៥/ ទឹកសុីអុីវ១ដប
៦/ ស្ករមួយគីឡូ
៧/ អំបិលមួយគីឡូ
៨/ ប៊ីចេង ២៥០ក្រាម
៩/ ប្រេងឆាមួយលីត្រ
១០/ ទឹកសុទ្ធ ២យួរ
១១/ ទឹកក្រូច ១កេស
១២/ រទេះរុញជនពិការចំនួន១ ព្រមទាំងថវិការចំនួន២០មុឺនរៀល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម