យុវជន០៣នាក់ជិះម៉ូតូសុខៗ ក៏ត្រូវរថយន្តធុនធំបុកចំពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល.! 

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី19 ខែមេសា ឆ្នាំ2022 ម៉ោង 4:10 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តធុនធំ បុកប៉ះគ្នានិងម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន០៣នាក់ រងរបួសធ្ងន់ និងស្រាល នៅថ្ងៃទី១៨.០៤.២២ វេលាម៉ោង ២១:៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៩-២១០ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ 

យោងតាមរបាយការណ៍ពី សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយរថយន្ដ ០១គ្រឿង HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ធំ 3A-2547 មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ រស់ ចាន់ថន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឬស្សីល័រ ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លុះមកដល់ចំណុចខាងលើរថយន្ដបានបុកម៉ូតូពីក្រោយ ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1V-0045 មានទិសដៅស្របគ្នា អ្នកបើកបរឈ្មោះ ទូច ថៃ ភេទប្រុស អាយុ១៧ឆ្នាំ និងអ្នករួមដំណើរចំនួន០២នាក់ ១.ឈ្មោះ ហៀង ស្រីរ័ត្ន ភេទស្រី អាយុ២១ឆ្នាំ ២.ឈ្មោះ លី សា ភេទស្រី អាយុ១២ឆ្នាំ អ្នកទាំង៣មានទីលំនៅ ភូមិព្រៃមាសអង្គ ឃុំស្នួល ស្រុកទ្រាំង ខេត្តតាកែវ បានបុកចំពីក្រោយតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យមនុស្សចំនួន០៣នាក់រងរបួស៖

១.ឈ្មោះ ទូច ថៃ ភេទប្រុស អ្នកបើកបរម៉ូតូ HONDA SCOOPY រងរបួសសន្លប់ ។

២.ឈ្មោះ ហៀង ស្រីរ័ត្ន ភេទស្រី អ្នករួមដំណើរម៉ូតូ HONDA SCOOPY រងរបួសសន្លប់ ។

៣.ឈ្មោះ លី សា ភេទស្រី អ្នករួមដំណើរម៉ូតូ HONDA SCOOPY រងរបួសមធ្យម ។

បច្ចុប្បន្ន ជនរងគ្រោះបានយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខេត្តព្រះសីហនុ រីឯវត្ថុតាង(ម៉ូតូនឹងរថយន្ត) បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បណ្តោះអាសន្ន ។ ដោយឡែកអ្នកបើកបររថយន្ដបង្កបានឃាត់យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម