ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កក្នុងឃុំសាមគ្ ទទួលអំណោយសង្គ្រោះបន្ទាន់ពីលោក នេន ចំរើន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី17 ខែឩសភា ឆ្នាំ2021 ម៉ោង 8:53 នាទី ព្រឹក

ស្រុកព្រៃនប់ៈគណៈកម្មាធិការគណបក្សប្រជាជនឃុំសាមគ្គីសូមគោរពរាយការណ៍ជូនលោកប្រធានមេត្តាជ្រាប
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១


លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនចុះមូលដ្ឋានឃុំសាមគ្គីបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ៧គ្រួសារដែលកំពុងធ្វើចត្តាឡីស័កក្នុងឃុំសាមគ្គី
ក្នុងឱកាសនោះដែរលោកប្រធានក៏បាននាំយកអំណោយឧបត្ថម្ភជូនដល់ពួកគាត់ផងដែរ
-អំណោយឧបត្ថម្ភក្នុងគ្រួសារៗរួមមាន
១.អង្ករ ២៥ គីឡូក្រាម
២.មី ១ កេស
៣.ទឹកត្រី+ទឹកស៊ីអ៊ីវ ២ យួរ
៤.ត្រីខ ១ឡូ
៥.ពងទា ២០គ្រាប់
៦.កវិការ ៤ ម៉ឺនរៀល
ក្នុងឱកាសនោះប្រជាពលរដ្ឋបានលើកឡើងពីក្តីបារម្ភរបស់គាត់ក្នុងពេលជាប់ធ្វើចត្តាឡីស័កព្រោះពេលនេះជារដូវធ្វើស្រែមានកសិករខ្លះបានត្រាំពូជរួចហើយមិនបានព្រោះខូចពូជអស់ និងមានកសិករខ្លះទៀតមិនទាន់បានភ្ជួរនៅឡើយបើ ពួកគាត់មិនបានធ្វើស្រែទាន់រដូវនោះប្រឈមបញ្ហាច្រើនសម្រាប់ពួកគាត់ព្រោះតែឃុំសាមគ្គីនេះចុងរដូវនិងមានខ្យល់កួចបក់បោកខ្លាំងធ្វើឲ្យខូចស្រូវទាំងស្រុងមិនអាចប្រមូលផលបានលើផ្ទៃដីចំនួន ៣២ហ.ត និងពូជ ខូចខាតចំនួន ២៤០០គីឡូក្រាម។ចំពោះមុខបងប្អូនប្រជាពលរដ្ឋទាំង៧គ្រួសារដែលកំពុងធ្វើចត្តាឡីស័កក្នុងឃុំសាមគ្គីទាំងមូល
លោកប្រធានបានសន្យាជួយភ្ជួររាស់លើកទិញដី ៣២ ហិកតា និងជួយ ស្រូវពូជ២ ៤០០ គីឡូក្រាម សូមបងប្អូនកុំបារម្ភ តែត្រូវថែរក្សា សុខភាព និងរក្សា បីកុំ បីការពារ។បន្ទាប់មកលោកប្រធានក៏បានបន្តចុះប្រគេនទេយ្យវត្ថុជូនព្រះសង្ឃចំនួន ៣ វត្ត វត្តសុវណ្ណគង្គា(ហៅវត្តសាមគ្គី) វត្តកែវឧត្តម(ហៅវត្តបឹងរាំង)វត្តឧត្តមព្រឹក្សា(ហៅវត្តព្រែកក្រាញ់)
ក្នុងមួយវត្តៗទទួលបានរួមមាន
១.អង្ករចំនួន ១០០ គីឡូក្រាម
២.ទឹកត្រី+ទឹកស៊ីអ៊ីវ ២យួរ
៣.ត្រីងៀត ២ គីឡូក្រាម
៤.បច្ច័យចំនួន ២០ ម៉ឺនរៀល


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម