ពិតជាគំរូល្អមែន ផ្លាស់ប្តូរពីការធ្វើខួបកំណើតធ្វើពិធីជប់លៀង មកជាពិធីចែកអំណោយជូនជនក្រីក្រ.!  

ព័ត៌មានសង្គមថ្ងៃពុធ ទី18 ខែសីហា ឆ្នាំ2021 ម៉ោង 9:50 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ អ្នកនាង ម៉ី ទៀង បានថ្លែងប្រាប់បណញតាញសារព័ត៏មានថា ជារៀងរាល់ឆ្នាំ នៅថ្ងៃខួបកំណើត នាងតែងតែធ្វើពិធីជប់លៀង ហៅបងប្អូនមិត្តភ័ត្រជិតឆ្ងាយមកចូលរួម ប៉ុន្តែសម្រាប់ឆ្នាំនេះ រូបនាងពុំបានអនុវត្តដូចទម្លាប់នោះទេគឺ រូបនាងបានផ្លាស់ប្តូរថវិការក្នុងការចំណាយ ក្នុងថ្ងៃខួបកំណើតមកធ្វើសកម្មភាពមនុស្សធម៌ ដោយចែកជាអំណោយ សម្រាប់ចែកជូន បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលពួកគាត់កមពុងត្រូវការជំនួយ ក្នុងរដូវកាលកូវិតនេះ។

  អ្នកនាង ម៉ី ទៀង ក៏បានបញ្ជាក់ផងដែរថា បើទោះបីជាអំណោយ ទាំងនេះ វាពុំបានគ្រប់គ្រាន់តាមតម្រូវការបងប្អូនប្រជាពលរដ្ឋ យ៉ាងណាក្តី វាក៏ជាទឹកចិត្តដ៏ស្តួចស្តើងរបស់នាក្នុងគ្រាដែល ពិភពលោកកំពុងជួបវិបត្តិ កូវិត១៩។ហើយរូបនាងសង្ឃឹមថា នៅឆ្នាំក្រោយៗ បើមានឪកាសរូបនាងនឹងបន្តចូលរួមសកម្មភាពមនុស្សធម៏នេះបន្តទៀត។

សូមបញ្ចាក់ផងដែរថា អំណោយរបស់ អ្នកនាង ម៉ី ទៀង នេះ ត្រូវបានក្រុមការងារវីឌីអូ-អប់រំ សហការជាមួយក្រុមថតHP បាននាំយកអំណោយរបស់សប្បុរសជន ទៅមកចែកជូនដល់គ្រួសារក្រីក្រចំនួន១០គ្រួសារ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដោយក្នុងមួយគ្រួសារៗទទួលបានៈ១/ មីមួយកេស២/ អង្ករ៥គីឡូ៣/ ប៊ីចេង២កញ្ចប់៤/ ស្ករស២កញ្ចប់៥/ ជែលលាងដៃមួយដប៦/ អាកុលមួយដប

៧/ ម៉ាសមួយដុំ៨/ ថវិកាមួយចំនួន ៕ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម