លោក លឹម ងួន សូមឱ្យលោកប្រធានមន្ទីរៀបចំដែនដីខេត្តព្រះសីហនុ ពិនិត្យនិងដោះស្រាយចំពោះបុគ្គលដែលពាក់ព័ន្ធដែលទទួលបានក្បាលដីលេខ ២៤៨និង៥៥៦

ព័ត៌មានសង្គមថ្ងៃសុក្រ ទី15 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:17 នាទី ព្រឹក

 ខេត្តព្រះសីហនុ៖ លោក លឹម ងួន អាយុ៥៩ឆ្នាំជាតិខ្មែរ មានទីលំនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ឲ្យដឹងថាដីរបស់គាត់ទំហំ៥៤៣០០ ម៉ែត្រការ៉េ ស្ថិតនៅតំបន់ស្រែក្តាម ភូមិកែវផុស ឃុំជ្រោយ ស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង (បច្ចុប្បន្ននៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុត្រូវបាន គណៈកម្មការរដ្ឋបាលតំបន់វិនិច្ឆ័យដីធ្លីស្រុកស្ទឹងហាវ ចុះវាស់វែងរួចរាល់ហើយ កាលពី ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣។ប៉ុន្តែររហូតមកដល់ពេលនេះលោកមិនទាន់ទទួលបានបង្កាន់ដៃឬលេខក្បាល់ដីសម្រាប់ទទួលបានប័ណ្ណកម្មសិទ្ធិនៅឡើយ ទេ។ តែផ្ទុយទៅវិញដីទំហំ ៥៤៣០០ ម៉ែត្រការ៉េ នោះបែរជាលេខកូដ សម្គាល់ក្បាលដីចំនួន០២ គឺ លេខ ២៤៨.និង ៥៥៦ ដែលមិនមែនជាឈ្មោះរបស់លោកទៅវិញ។

  លោក លឹម ងួន បានបន្តទៀតថា ជុំវិញបញ្ហារនេះលោក បានរៀបចំឯកសារពាក់ព័ន្ធនៃការកាន់កាប់ គ្រប់គ្រងដីនិងបានដាក់ពាក្យស្នើសុំអន្តរាគមន៍លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរី យោដី ខេត្តព្រះសីហនុរួចរាល់អស់ហើយ។ដោយពាក្យសុំអន្តរាគមន៏នេះធ្វើឡើងតាម រយៈ លោកមេធាវី សំ ម៉េងឌឿន អត្តលេខៈ ១១៦៧ និងលោកមេធាវី ម៉ែន មករា អត្តលេខៈ១២៦៧ ជាសមាជិកមេធាវីនៃគណៈមេ ធាវី នៃព្រះ រាជាណា ចក្រកម្ពុជា។ ក្នុងករណីពិនិត្យឃើញថាលេខកូដក្បាលដីលេខ ២៤៨និង៥៥៦ពិតជាមាន ការពាក់ព័ន្ធនិងដីទំហំ៥៤៣០០ ម៉ែត្រការ៉េពិតប្រាកដមែននោះ សូមឲ្យ លោក ប្រធានមន្ទីររៀបចំដែនដីនគរូប នីយកម្ម សំណង់ និងសុរី យោដី ខេត្តព្រះសីហនុ មេត្តាជួយពិនិត្យមើលផង ចំពោះបុគ្គល់ ដែលទទួលបាន លេខ កុដក្បាល់ដី ២៤៨និង ៥៥៦ខាងលើ ថាតើពួកគេមានឯកសារផ្លូវច្បាប់អ្វើខ្លះពាក់ព័ន្ធការគ្រប់គ្រងកាន់ដី។ សង្ឃឹមថា តាមរយៈលោកប្រធានលោកមេធាវី សំ ម៉េងឌឿន និងលោកមេធាវី ម៉ែន មករា លោក ប្រធានមន្ទីរ រៀបចំដែនដី ខេត្តព្រះសីហនុនិងធ្វើការដោះស្រាយបញ្ហារនេះដោយយុត្តិធម៏បំផុត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម