ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុកនាំយកសៀវភៅអប់រំបង្កើនចំណេះដឹងចំនួន១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង...

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី05 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 10:40 នាទី ព្រឹក

ត្បូងឃ្មុំៈ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បាននាំយក សៀវភៅអប់រំ បង្កើនចំណេះដឹងចំនួន១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង  ស្ថិតនៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់វិស័យអប់រំនៅឃុំវាលម្លូរ ឲ្យកាន់តែរីកចម្រើនឡើង ។ 

  ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក អនុប្រធាននាយកដ្ឋានឧត្តម អយក បានលើកឡើងថា  ប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំកូនៗតូចៗ អោយរៀនចេះអាន ចេះសរសេរ ដើម្បីមានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ ។ 

  ឯកឧត្តមបណ្ឌិត បន្តថា  មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលជួយខ្លួនយើង ឲ្យចេញផុតពីភាពល្ងង់ខ្លៅ និងទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និង សហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកផ្លាស់ប្ដូរ មុខមាត់ប្រទេសជាតិផងដែរ ។

  ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ នៅសាលាបឋមសិក្សាវាលម្លូរឆ្លៀតពីពេលទំនេរពីការសិក្សា ត្រូវនាំគ្នាចូលបណ្ណាល័យអានសៀវភៅអោយបានច្រើន ដើម្បីបង្កើតចំណេះដឹងជាច្រើនទៀត ត្រូវខំរៀនអោយពូកែ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីឧបាយមុខផ្សេងៗទៀត ។

  ក្រោយទទួលបានសៀវភៅអប់រំបង្កើនចំណេះដឹងចំនួន១.០០០ក្បាលរួចមក អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រញ៉ូង មានការត្រេតអរ និងរំភើបសប្បាយរីករាយក្រៃលែងក្រោយទទួលបានសៀវភៅសម្រាប់សិក្សានេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម