យ៉ាងយោចណាស់ មានមនុស្សរងរបួសធ្ងន់ស្រាលជិត១០នាក់ ដោយរថយន្តធុនធំ ២គ្រឿងបុកគ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើង.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី09 ខែកក្កដា ឆ្នាំ2021 ម៉ោង 2:34 នាទី ល្ងាច

(បាត់ដំបង) មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តធុនធំចំនួន ២គ្រឿងបុកគ្នាពេញទំហឹងក្នុងស្រុកថ្មគោលបណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ និង បណ្តាលឲ្យរបួសធ្ងន់ ស្រាលជិត ១០នាក់

លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតនៅរសៀលនថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ ត្រង់កំណាត់ផ្លូវជាតិលេខ ដែលកំពុងស្ថាបនានៅក្នុងក្រុមទី ០២ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ផ្លាកលេខ កំពង់ចាម A-៩៦១០ ធ្វើដំណើរច្រាសទិសគ្នាពីត្បូង ទៅជើងបើកបរដោយឈ្មោះរឺន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល និងអ្នករួមដំណើរចំនួនន ៣នាក់ទៀតក្នុងនោះបណ្តាលរបួសធ្ងន់ចំនួន ២នាក់ និងស្រាល ១នាក់។ ចំណែករថយន្តរងគ្រោះដឹកជីម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយដូចគ្នា ពណ៍ខៀវ ពាក់ផ្លាកលេខពោធិ៍សាត់ A-១០១៧ បើកបរដោយឈ្មោះសារី សំបូរ ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិធ្នស់តាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ ១នាក់ជាប្រពន្ធរបួសស្រាល។

ប្រភពនៅទីតាំងកើតហេតុបញ្ជាក់ថា មុនពេលកើតហេតុគេឃើញរថយន្តបែនទ្រុងទទេ បានបើកយ៉ាងលឿនក្នុងស្ថានភាពផ្លូវមានភ្លៀងធ្លាក់ផងនោះក៏រ៉េចង្កូតទៅបុកជាមួយរថយន្តដឹកជីពេញទំហឹងតែម្តង៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម