ប្រជាពលរដ្ឋចំនួន 2 ភូមិ បានមកប្រមូលផ្ដុំគ្នាស្នើសុំច្រានចោលពាក្យបណ្តឹងរបស់ឈ្មោះ ភឿន ផល្លាឲ្យបានឆាប់រហ័សដោយក្ដីអនុគ្រោះ ដើម្បីឲ្យប្រជាពលរដ្ឋបានចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធស្របតាមច្បាប់និតិវិធី...

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី03 ខែមេសា ឆ្នាំ2023 ម៉ោង 11:32 នាទី ល្ងាច

ស្រុកព្រៃនប់៖ ប្រជាពលរដ្ឋចំនួន 2 ភូមិ នៅព្រឹកថ្ងៃទី 2 ខែមេសាឆ្នាំ 2023 នេះបានមកប្រមូលផ្ដុំគ្នាស្នើសុំច្រានចោលពាក្យបណ្តឹងរបស់ឈ្មោះ ភឿន ផល្លាឲ្យបានឆាប់រហ័សដោយក្ដីអនុគ្រោះ ដើម្បីឲ្យប្រជាពលរដ្ឋបានចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធស្របតាមច្បាប់និតិវិធី។

យោងតាមលិខិតរបស់ពលរដ្ឋស្នើសុំច្រានចោលពាក្យបណ្តឹងរបស់ ឈ្មោះ ភឿន ផល្លា ក្នុងភូមិអូរឧកញ៉ាហេង ភូមិអូរតាសេក ឃុំអូរឧកញ៉ ប្រជាពលរដ្ឋរស់នៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីជាមួយភាគី លោក ភឿន ផល្លា  បានដាក់លិខិតគោរពជូន លោកមេឃុំអូរឧកញ៉ាហេង។


តាមកម្មវត្ថុ សំណើសុំច្រានចោលពាក្យបណ្តឹងរបស់ ឈ្មោះ ភឿន ផល្លា ដែលបានប្តឹងជំទាស់ ពលរដ្ឋមិនឱ្យធ្វើការចុះបញ្ជីដីធ្លី ហើយនឹងចេញប័ណ្ណកម្មសិទ្ធិទាំងដែលយើងខ្ញុំជាម្ចាស់ដីដែលបានកាន់កាប់អាស្រ័យផលជាក់ស្ដែងអស់រយៈពេលដែលមានលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរភូមិឃុំត្រឹមត្រូវជាង២៧ឆ្នាំមកហើយ ។សេក្តីដូចបានជម្រាបជូនខាងលើ សូមលោកមេឃុំ មេត្តាស្នើសុំច្រានចោលពាក្យបណ្តឹងរបស់ឈ្មោះ ភឿន ផល្លាឲ្យបានឆាប់រហ័សដោយក្ដីអនុគ្រោះ ដើម្បីឲ្យប្រជាពលរដ្ឋបានចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធស្របតាមច្បាប់និតិវិធីក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្លើយតបទៅនឹងការស្នើសុំនេះលោកកែវលេងបានគូសបញ្ជាក់ថាលោកនឹងពាំនាំនូវការស្នើសុំរបស់ប្រជាពលរដ្ឋទៅកាន់ថ្នាក់លើរដ្ឋបាលស្រុកនិងគណៈអភិបាលខេត្តព្រោះលោកពុំមានសិទ្ធិក្នុងការសម្រេចនេះទេ។

ដោយឡែកភាគីក្រុមហ៊ុនលោកភឿន ផល្លា យើងនៅពុំទាន់អាចសុំការបំភ្លឺបាននៅឡើយទេ ប៉ុន្តែអង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺពីក្រុមហ៊ុនរបស់លោកភឿន ផល្លាគ្រប់ពេលវេលា ជុំវិញបញ្ហាវិវាទព្រោះវាងប្រជាពលរដ្ឋជំនួនពីភូមិ ប្រមានជាង 200 គ្រួសារ។

 

 

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម