ខ្វះ៣ថ្ងៃទៀត១០ខែហើយ ករណីគ្រោះថ្នាក់ចរាចរណ៍ សាលាដំបូងខេត្តមិនរកយុត្តិធម៌ឲ្យជនរងគ្រោះ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 10:31 នាទី ព្រឹក


ខេត្តកំពង់ធំៈ ក្រុមគ្រួសារជនរងគ្រោះ ក្នុងសំណុំរឿងលេខ ៥៨៤ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ ករណីសំណុំរឿងនេះមិនប្រក្រតី ដោយខាងក្រុមគ្រួសាររងគ្រោះមិនត្រូវបានទទួលនូវភាពយុត្តិធម៌នោះទេ ។ ព្រោះត្រូវបានគេដោះយករថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I.6663 ដែលជារថយន្តបង្កបើកវ៉ាជែងធ្វេសប្រហែសទៅបុកម៉ូតូស៊ុយ ស៊ុយគីនិច ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ 1N.6729 បើកបរដោយឈ្មោះ ឃាង វ៉ាន់សាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យមនុស្សស្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ចំណុចមុខអាហារដ្ឋានព្រះវិហារ ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ យកទៅប្រើប្រាស់យ៉ាងរំភើយ ។ ជនល្មើសក៏ត្រូវដោះឲ្យនៅក្រៅឃុំម៉ាអេមទៀតផងដែរ ។ គួរណាស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកប្រធានសាលាដំបូងខេត្ត ដោះស្រាយតាម អភិក្រមទីមួយការដោះស្រាយសំណុំរឿងក្ដីកកស្ទះដោយធ្វើឡើងដោយយោងលើច្បាប់ជាគោល
អភិក្រមទី២ដោះស្រាយដោយសុច្ចរិតទៀតត្រង់ យុត្តិធម៌ មិនពុករលួយ មិនមែនត្រីងៀតឆ្លាតពង (អភិក្រម លោកគ្រូ កើត រិទ្ធ) ។


រថយន្តល្មើសនេះយើងសូមអះអាងថា ពិតជារថយន្តរបស់ជនត្រូវចោទ (ភាង សុផុន) យ៉ាងពិតប្រាកដ ព្រោះនៅពេលដែលជនល្មើសកំពុងរត់គេចខ្លួន យើងតែងតែចុះទៅអង្កេតដល់សាលាឃុំសាលាវិស័យ ហើយបានប្រឹក្សាយោបល់ជាមួយលោក (ជិន ហ៉ីន) មេឃុំសាលាវិស័យ លោកតែងបញ្ជាក់ថា រថយន្តកាមរីបាឡែន ជារថយន្តរបស់លោក (ភាង សុផុន) យ៉ាងពិតប្រាកដ ថែមទាំង យកលុយពីធនាគារមកទិញទៀតផងដែរ ។
វត្ថុតាងល្មើសនេះ (រថយន្ត) មួយប៉ព្រិចភ្នែក មានក្រុមមេធាវីមួយក្រុមជាអ្នកការពារក្តីឲ្យជនត្រូវចោទ បានរៀបចំ យកមនុស្សផ្សេង ដែលត្រូវជាប្អូនរបស់ជនល្មើសឈ្មោះ "ភាង វណ្ណចេវ" មកយករថយន្តទៅប្រើប្រាស់វិញយ៉ាងឡូយ (ដំកល់លុយ១ម៉ឺនដុល្លារ) យើងតំណាងក្រុមគ្រួសារជនរងគ្រោះ សូមអះអាងថា យើងនិយាយការពិត ហើយសូមបញ្ជាក់ថា បើក្រុមមេធាវីមានភស្តុតាងត្រឹមត្រូវមែន ជនត្រូវចោទ ស្មៀនឃុំសាលាវិស័យ ម្ចាស់រថយន្តថ្មី និងក្រុមមេធាវី ត្រូវផ្តល់ភស្តុតាងឲ្យបានរឹងមាំ រួមមានៈលិខិតទិញលក់ច្បាស់លាស់ត្រឹមត្រូវ ។
គ្រួសាររងគ្រោះសំណូមពរសម្តេចក្រឡាហោម លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី មេត្តាជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសាររងគ្រោះផង ព្រោះជិវិតមនុស្សម្នាក់ ដំកល់លុយ១ម៉ឺនដុល្លារទុកជាសំណងរដ្ឋប្បវេណី ជាការស្រេច រថយន្តក៏យកចេញ ជនល្មើសក៏មានសេរីភាពនៅក្រៅឃុំដែរ ដោយមិនទាន់មានសាលក្រមពីសាលាដំបូងខេត្ត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម