ពិតជាគួរឲ្យអាណិត ខ្លាំងណាស់ ក្មេងប្រុស កំពុងតែពេញស្រឡាញ់ អាយុទើបតែបាន1ឆ្នាំ ម្នាក់ ត្រូវស្លា.ប់ បាត់បង់ជីវិត ដោយសារ ស្លក់ គ្រាប់ពោតស្ងោរ ដែលយាយទិញមកឱ្យញ៉ាំ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី21 ខែឩសភា ឆ្នាំ2022 ម៉ោង 7:06 នាទី ល្ងាច

បន្ទាយមានជ័យ៖ នៅថ្ងៃពុធទី១៨ ខែឧសភាឆ្នាំ-២០២២ -មានករណីក្មេងប្រុសស្លា.ប់ 01ម្នាក់ នៅថ្ងៃទី១៧/០៥/២០២២ វេលាម៉ោង ១៥:៣០នាទី ក្មេង ឈ្មោះ រ៉ាន់ សុវណ្ណរតនា ភេទប្រុស អាយុ១ឆ្នាំ រស់នៅភូមិអន្លង់សារឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យដែលមាន ឳពុកឈ្មោះ ឈុន រ៉ាអាយុ31ឆ្នាំ នឹង ម្តាយឈ្មោះ ម៉ង់ សុភី(ទៅធ្វើការនៅរាជធានីភ្នំពេញ)ហើយបានទុកកូនអោយនៅជាមួយយាយឈ្មោះ ចាត លឺ អាយុ៥៤ឆ្នាំរស់នៅភូមិឃុំខាងលើ ។ យោងតាមប្រភពបានឲ្យដឹងថា

នៅថ្ងៃកើតហេតុយាយបានទិញពោតស្ងោអោយចៅញ៊ាំពេលនោះក្មេងខាងលើបានដើរញ៊ាំពោតជាធម្មតាលុះផុតពីភ្នែកយាយ ស្រាប់តែក្មេងនោះស្លាក់គ្រាប់ពោតចូលក្នុងបំពង់ខ្យល់ បណ្តាលអោយក្មេង ស្លេក ស្លាំង ហើយយាយ ក៍បានដឹកក្មេងនោះ យកមកសង្រ្គោះនៅមណ្ឌលសុខភាព ឃុំភ្នំលៀប ស្រាប់តែគួរឲ្យអនិច្ចា វាសនា ក្មេងខាងលើក៏បានដាច់ខ្យល់ ស្លា.ប់ នៅនឹងពេទ្យតែម្តងទៅ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម