អភិបាលខេត្តបន្ទាយមានជ័យ បានចុះដោះស្រាយឆ្លើយតបភ្លាមៗជម្រកស្នាក់នៅ និងគ្រឿងបរិភោគជូនប្រជាពលរដ្ឋ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែកញ្ញា ឆ្នាំ2021 ម៉ោង 12:54 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក រត្ន័ ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកផ្នែកខាងលិចភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី និង ពិនិត្យមើលស្ថានភាពបងប្អូនប្រជាពលរដ្ឋឡើងមកទីទួលសុវត្ថិភាពក្បែរផ្លូវវាងក្រុង ចំនួន ២០ គ្រួសារ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត និងលោកអភិបាលស្រុក
បានផ្តល់អំណោយគ្រឿងបរិភោគជាឃីតមួយគ្រួសារ ១កញ្ចប់ និងផ្តល់ តង់បាំងជម្រកស្នាក់នៅ ទឹកបរិសុទ្ធ ហូបចុកជូនពួកគាត់។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ ស្ថានភាពទឹកមានសភាពកើតឡើងតាមដងស្ទឹងមង្គលបូរី សិរីសោភ័ណ និងអមផ្លូវវាងក្រុងសិរីសោភ័ណ ប៉ុន្តែមិនទាន់មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ មិនទាន់មានការលិចលង់ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម