កងកាំភ្លើងធំ ឈរជើងបិទខ្ទប់តំបន់វត្តព្រែកចាក ដើម្បីទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ទទួលអំណោយលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃពុធ ទី05 ខែឩសភា ឆ្នាំ2021 ម៉ោង 4:40 នាទី ល្ងាច

ខេត្តព្រះសីហនុ-នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខនិងនាំយកអំណោយ ថវិកា ឧបត្ថម្ភដល់កម្លាំង កងកាំភ្លើងធំ ឈរជើងបិទខ្ទប់តំបន់វត្តព្រែកចាក ដើម្បីទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។ ជំនួយនេះត្រូវបានប្រគល់នៅគោលដៅផ្លូវចូលរាមខាងក្រោយសាលាទ័ពជើងទឹក។
លោកវរនាវីទោ សោម ចាន់នី មេបញ្ជាការរងកងកាំភ្លើងធំ តំណាងអោយ កម្លាំងកងកាំភ្លើងធំទាំងអស់ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបន្តចូលរួមចែករំលែកម្ហូបអាហារ និង ថវិកា ជូនកងកម្លាំងប្រចាំការនៅគោលដៅបិទខ្ទប់ តំបន់វត្តព្រែកចាក ពេលនេះ និងបានឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្តដល់ដល់បងប្អូន កងកម្លាំងប្រចាំនៅគោលដៅ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភជូនរួមមាន៖

- ទឹកសុទ្ធ 10 កេះ
- បាកាស 2 កេះ
- ម៉ាស 4 ប្រអប់
- កាហ្វេ 3 កញ្ចប់ធំ
- មី 1 កេះធំ
- ត្រីខ 1 កេះ
- ទឹកសុីអុីវ 2 យួរ
- ទឹកត្រី 2 យួរ
- ស្ករស 1 គីឡូក្រាម
- ប៊ីចេង 1 គីឡូក្រាម
- ពងទា 50 គ្រាប់
- ថវិការ 1,200,000 រៀល៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម