គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មការិនីរោងចក្រ បុករថយន្តប្រភេទសណ្ដោងរឺម៉កក្រឡុកស៊ីម៉ង់បណ្តាលឱ្យមនុស្ស៦៤នាក់រងរបួស

ព័ត៌មានសង្គមថ្ងៃសុក្រ ទី24 ខែមិថុនា ឆ្នាំ2022 ម៉ោង 8:16 នាទី ល្ងាច

កណ្ដាល៖ រថយន្តដឹកកម្មការិនីមួយគ្រឿង បុករថយន្តសណ្ដោងរឺម៉ក់មួយគ្រឿងចតចោលលើដងផ្លូវពីក្រោយនៅចំណុចទួលគ្រួស ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលឱ្យមនុស្សប្រុស ស្រី៦៤នាក់រងរបួសធ្ងន់ ស្រាល។

 

ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ០ ៦ និង ៣ ០ នាទី ព្រឹក ថ្ងៃ ទី ២ ៤ ខែ មិថុនា ឆ្នាំ ២ ០ ២ ២។
សាក្សី ដែល បានឃើញ ហេតុការណ៍ ឱ្យ ដឹង ថា មុន ពេល កើតហេតុ គឺ រថយន្ត សណ្ដោង រម៉ក មួយ ០ ១ គ្រឿង ម៉ាក H Y UN D A I TRACTOR ពណ៌ ស លាយ ក្រហម ពាក់ ផ្លាក លេខ ភ្នំពេញ 3C. 1466 មាន សណ្ដោង រឺ ម៉ក ក្រឡុក ស៊ីម៉ង់ ចត ចោល ក្នុង ទិសដៅ ពី កើត ទៅ លិច លើ ផ្លូវ សាធារណៈ ហើយ ត្រូវ រថយន្ត ដឹក កម្មករ ម៉ាក 35 ស្យា បើក ក្នុង ទិសដៅ ពី រ កើត ទៅ លិច ដែល មាន អ្នក រួម ដំណើរ ចំនួន៦៤ នាក់ បុក ពីក្រោយ ។
រថយន្ត ដែល ដឹក កម្មករ នោះ មាន ពណ៌ខៀវ លាយ ស ពាក់ ផ្លាក លេខ ភ្នំពេញ 3B.4612 បើកបរ ដោយ ឈ្មោះ ឃាង ណុំ ភេទប្រុស ។ ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ បណ្ដាល ឱ្យមានអ្នក រង របួស ចំនួន ៦ ៤ នាក់ ប្រុស ៤ នាក់ ( រង របួសស្រាល ទាំងអស់ ) ។ មូលហេតុ ដោយសារ អ្នក បើក ប រថយន្ត បង្ក រ ខាង លើចត ចោល លើ ផ្លូវ សា ធារ ណះ ខ្វះ ការ ប្រុង ប្រ យ ត្ន័ ។

បន្ទាប់ពីកើតហេតុ នគរបាលប៉ុស្ដិ៍រដ្ឋបាលសន្លុង បាន សហការ ជាមួយ ក ម្លាំ ងជំនាញ ចរាចរណ៍ ស្រុក ចុះ ដល់កន្លែង កើតហេតុ និង បាន យក វត្ថុ តាង មក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ខ្សាច់ កណ្ដាល ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម