នគរបាលក្របួចបានជនសង្ស័យធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង នៅក្រុងព្រះសីហនុជិះរត់គេចខ្លួនទៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី21 ខែមិថុនា ឆ្នាំ2021 ម៉ោង 10:45 នាទី ព្រឹក

 

(ខេត្តព្រះសីហនុ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងប្រាប់នៅព្រឹកថ្ងៃទី២១.០៦.២០២១នេះថា នគរបាលជំនាញបង្ក្រាបអំពើចោរកម្ម (លួចរថយន្ត) មួយករណីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ១០នាទី នៅចំណុចមុខសណ្ឋាគារ និងកាស៊ីណូ ហ្គោលឌិនស៊ី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ខេត្តព្រះសីហនុ ។

ជនសង្សយ័ បានធ្វើសកម្មភាព លួចរថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AJ-7975 ពេលដែលជនរងគ្រោះជាជនជាតិចិន ភេទប្រុស ចតទុកនៅមុខសណ្ឋាគារ និងកាស៊ីណូ ហ្គោលឌិនស៊ី ដោយមិនបានដកកូនសោររថយន្តចេញ ។
បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្ទាក់ចាប់បានជនសង្ស័យដែលកំពុងជិះរថយន្តខាងលើគេចខ្លួន តាមផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

-ម្ចាស់រថយន្តឈ្មោះ YE YUANFU ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរ បើកហាងបញ្ចាំ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
+សម្ភារបាត់បង់៖
-រថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AJ-7975 មានលេខម៉ាស៊ីនៈ 2GR0006875 និងលេខតួៈ 2T2GK31U68C027776
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ ប្រផេះ (នៅក្នុងរថយន្ត) ។
-លិខិតឆ្លងដែន ០១ក្បាល (នៅក្នុងរថយន្ត) ។
-អីវ៉ាន់វេចខ្ចប់ក្នុងថង់ និងកេសក្រដាសមួយចំនួន (នៅក្នុងរថយន្ត) ។
ជនសង្ស័យឈ្មោះ សុវណ្ណ ឌី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបាន៖
-រថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AJ-7975 មានលេខម៉ាស៊ីនៈ 2GR0006875 និងលេខតួៈ 2T2GK31U68C027776 (ផលនៃអំពើលួច) ។
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ ប្រផេះ (ផលនៃអំពើលួច) ។
-លិខិតឆ្លងដែន ០១ក្បាល (ផលនៃអំពើលួច) ។
-ឥវ៉ាន់វេចខ្ចប់ក្នុងថង់ និងកេសក្រដាសមួយចំនួន (ផលនៃអំពើលួច) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម