យុវជនម្នាក់ ត្រូវបានឃាត់ខ្លួនតាមដីការពីបទ......

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី22 ខែតុលា ឆ្នាំ2023 ម៉ោង 7:52 នាទី ព្រឹក

(ក្រុងសិរីសោភ័ន)÷ នៅវេលាម៉ោង១៧និង១៥នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះអនុវត្តលើជនត្រូវចោទឈ្មោះ វ៉ាន់ វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ពីបទលួច(ម៉ូតូ) ដែលប្រព្រឹត្តនៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៣ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ការឃាត់ខ្លួនជនត្រូវចោទខាងលើ ត្រូវបានអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៥២ ព្រទ.I"ឈ"/២៣ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ របស់លោក ងួន រតនៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ។
ជនត្រូវចោទឈ្មោះ វ៉ាន់ វិច្ឆិកា ភេទប្រុស កើតឆ្នាំ២០០៨ ពីបទ លួច ប្រព្រឹត្តនៅភូមិចក្រី ឃុំជប់វាំរី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា មុនឃាត់ខ្លួនជនត្រូវចោទខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។

បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕ អត្តបទ និង រូបភាពដោយលោក ហ៊ីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម