លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី20 ខែមិថុនា ឆ្នាំ2021 ម៉ោង 11:27 នាទី ព្រឹក

(ខេត្តព្រះសីហនុ) ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោកស្រី ដែលបានបរិច្ចាគថវិកាចំនួន .០០០ដុល្លារអាមេរិក (ប្រាំពាន់ដុល្លារអាមេរិក) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»

គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោកស្រី បានសមប្រកបដោយព្រះពុទ្ធពរទាំង ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវ សម្តេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជនមេត្តាជួយឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម