មហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី19 ខែតុលា ឆ្នាំ2023 ម៉ោង 2:47 នាទី ល្ងាច

 

(បន្ទាយមានជ័យ) លោក កែ សួន សុភាព ប្រធាន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. រួមជាមួយក្រុមការងាអភិវឌ្ឍយុវជនខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ មកពីសង្កាត់ចំនួន៤ មានសង្កាត់ព្រះពន្លា,កំពង់ស្វាយ,អូរអំបិល និងសង្កាត់ទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ នារសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនេះលោក កែ សួន សុភាព ប្រធាន ស.ស.យ.ក ខេត្ត ក៏បានពាំនាំនូវពាក្យផ្ដាំផ្ញើររបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. សូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាព ដោយទទួលទានទឹកដាំឆ្អិនល្អ បរិភោគអាហារឱ្យបានត្រឹមត្រូវ និងរក្សាអនាម័យឱ្យខ្ជាប់ខ្ជួន។ ពិសេសត្រូវមានការប្រុងប្រយត្ន័ខ្ពស់ និងមើលថែក្មេងតូចៗឱ្យបានល្អ ដើម្បីជៀសវាងពីជម្ងឺ និងគ្រោះថ្នាក់ផ្សេងៗ។

លោក កែ សួន សុភាព និងលោកស្រី ព្រហ្ម រដ្ឋា ក៏នាំយកអំណោយរួមមានគ្រឿងឧបភោគ-បរិភោគ និងថ្នាំសង្កូវ ចែកជូនពុកម៉ែ ពូមីង បងប្អូន ចំនួន២០០គ្រួសារខាងលើ ដើម្បីជួយសម្រួលដល់ជីវភាពក្នុងគ្រាលំបាក ទម្រាំតែទឹកសម្រកទៅវិញ៕
ព័ត៌មានទាន់ហេតុការដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម