ក្មេងប្រុសម្នាក់ដែលធ្លាក់ពីលើសាឡង់ដឹកខ្សាច់ ចូលក្នុងសមុទ្រ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ…

ព័ត៌មានសង្គមថ្ងៃពុធ ទី09 ខែមិីនា ឆ្នាំ2022 ម៉ោង 3:10 នាទី ល្ងាច

ខេត្តព្រះសីហនុ-ឆ្លើយតបបន្ទាន់ទៅនឹងការជួយសង្គ្រោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន​គណ​បក្ស​ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃ០៨ ខែមីនា ឆ្នាំ២០​២២នេះ បានបញ្ជូនអូបរ័ល្បឿន​លឿន​របស់ក្រុមហ៊ុនលោកឧកញ៉ា ចេញ​ទៅជួយក្មេងប្រុស​ម្នាក់ដែល​ធ្លាក់ពីលើសាឡង់ដឹកខ្សាច់ ទៅ​ក្នុង​ទឹកសមុទ្រ ក្នុងលម្ហសមុទ្រ​តាម​ការស្នើសុំពីប្រជានេសាទ ដែលបាន​ជួបប្រទះហេតុការណ៍។

យោងតាមប្រភពពីប្រជានេសាទ ដែលជួបប្រទះហេតុការណ៏ បាន​ឲ្យ​ដឹងថា ក្មេងប្រុសរងគ្រោះគឺជាកម្មករនៅលើ សាឡង់ដឹកខ្សាច់ បាន​ធ្លាក់​ពីលើសាឡង់ ចូលទៅក្នុងសមុទ្រ នៅចំនុចដាវលេខ N 10°55.​793'E103°36.281' ស្ថិតឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់​ក្រុមហ៊ុនលោក​ឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់​កំពង់ផែនៅក្រុងព្រះសីហនុនឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ឲ្យរួច​ផុត​ពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម