ជនសង្ស័យ០២នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធក្នុងសំណុំរឿងថ្នាំញៀន០២ករណីផ្សេងគ្នា

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី30 ខែឩសភា ឆ្នាំ2021 ម៉ោង 7:50 នាទី ល្ងាច


ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរ ករណីទី១ធ្វើឡើងដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី១ ភូមិឬស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ សុភ័ក្រ មករា ហៅ ក្រា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងជាមួយវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ១៧ថង់ ទម្ងន់ ១០,៥១ក្រាមទាំងសំបក។

ករណីទី០២ធ្វើឡើងដោយកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី៣២ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ គុយ សុងហាក់ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៨ថង់ ទម្ងន់ ២,៣៦ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ជនសង្ស័យនិងវត្ថុតាងក្រោយពីឃាត់ខ្លួនរហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំឯកសារបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម