ផ្ទះជួលម៉ូតូទឹកមួយកន្លែងត្រូវបានឆេះទាំងព្រឹកខណៈពេលដែលកំពុងតែជួសជុលម៉ូតូទឹក

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែឩសភា ឆ្នាំ2023 ម៉ោង 1:43 នាទី ល្ងាច

ផ្ទះជួលម៉ូតូទឹកមួយកន្លែងត្រូវបានឆេះទាំងព្រឹកខណៈពេលដែលកំពុងតែជួសជុលម៉ូតូទឹក

ក្រុងព្រះសីហនុ-ករណីអគ្គីភ័យឆេះម៉ូតូទឹកនៅផ្ទះប្រជាពលរដ្ឋ នៅម្ដុំអូរ៥ ទល់មុខបុរីBS ស្ថិតនៅក្រុម១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោង ០៨ : ៤៥នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។

តាមប្រភពសមត្ថកិច្ចកងរាជអាវុធហាត់ខេត្តព្រះសីហនុបានឲ្យដឹងថា
ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងជំនាញការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន០២គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ អ.ហ ខេត្ត សហការជាមួយកម្លាំងនគរបាល ក្រុងនិងខេត្តព្រះសីហនុ ចេញជួយអន្តរាគមន៍គ្រប់គ្រង បាញ់ទឹកពន្លត់ និងសង្គ្រោះជនរងគ្រោះ។

    - ម្ចាស់ផ្ទះឈ្មោះ កៅ ហ៊ង ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជួលម៉ូតូទឹក
    - ជនរងគ្រោះជាប្រពន្ធ និងកូនម្ចាស់ផ្ទះ សរុប ចំនួន ០៣នាក់ ត្រូវបានកម្លាំងយើងសង្គ្រោះយកចេញពីក្នុងផ្ទះទាន់ពេលវេលាមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលសេត មានឈ្មោះដូចខាងក្រោម៖
   ១/ឈ្មោះ ង៉ន ធារ៉ា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ (ត្រូវជាប្រពន្ធ)
   ២/ឈ្មោះ ហ៊ង ហេងគៀង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស (ត្រូវជាកូនបង្កើត)
   ៣/ឈ្មោះ ហួង ម៉ាក់ណាវ ភេទស្រី អាយុ ០៩ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូនបង្កើត)
ទីលំនៅបច្ចុប្បន្ន ក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ប្រតិបត្តិការខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ៥គ្រឿង អស់ទឹក ០១ឡាន ក្នុងនោះ។

   -រថយន្តស្នងការដ្ឋាន ន.ប ខេត្ត ចំនួន ០៣គ្រឿង (មិនបានបាញ់ទឹក)
   -រថយន្តមូលដ្ឋាន អ.ហ ក្រុង ចំនួន ០១គ្រឿង (មិនបានបាញ់ទឹក)
   -រថយន្តបញ្ជាការដ្ឋាន អ.ហ ខេត្ត ចំនួន ០១គ្រឿង អស់ទឹកចំនួន ០១ឡាន
   - ការខូចខាតសម្ភារៈ ឆេះម៉ូតូទឹក ចំនួន ០៣គ្រឿង និងសម្ភារៈជួសជុលម៉ូតូមួយចំនួន។
   - មូលហេតុ : ឆ្លងចរន្តភ្លើងម៉ូតូទឹក ខណៈពេលម្ចាស់កំពុងជួសជុល។

- ក្រោយពីបានជួយអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចអស់រយៈពេលជាងមួយម៉ោងរណីខាងលើបានពន្លត់គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង០៩:១០នាទី មិនមានការឆេះរាលដាលបន្តឡើយ។

អត្ថបទ លោក នី វ៉ាន់នីន 087758866

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម