(ខេត្តព្រះសីហនុ)៖ រថយន្តកុងតឺន័រមួយគ្រឿងបុកប៉ះគ្នា និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់អាយុជីវិត នៅវេលាម៉ោង១៤:៥០នាទី ថ្ងៃទី១៤.០៤.២០២១ស្ថិតនៅក្នុងភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៨-១៨៩ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះបង្កដោយម៉ូតូ ០១គ្រឿងម៉ាក YAMAHA SERUIS ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1C-8233ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ម៉ា ឡើស៊ីម ភេទប្រុស អាយុ ៣៥ឆ្នាំមានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លុះមកដល់ចំណុចខាងលើ បានបើកម៉ូតូបុករថយន្ត ០១គ្រឿងម៉ាក HINOពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3E-9321ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និង បណ្តាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូស្លាប់បាត់បង់អាយុជីវិតមួយរំពេច។ក្រោយកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន សាកសពកំពុងស្រាវជ្រាវរកសាច់ញាតិ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕