ក្មេងស្រីជិះម៉ូតូជ្រេពេញផ្លូវបង្កការភ្ញាក់ផ្អេីលពីអ្នកប្រេីប្រាស់បណ្តាញសង្គមត្រូវហៅមកសាកសួរនិងធ្វេីការអប់រំ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី27 ខែឩសភា ឆ្នាំ2021 ម៉ោង 7:03 នាទី ល្ងាច

ខេត្តបាត់ដំបង!ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង  មានកិត្តិយស សូមជម្រាបជូនសាធារណជន  ជាពិសេសបងប្អូននិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា  ថ្មីៗនេះអ្នកប្រេីប្រាស់បណ្តាញសង្គមបានចែករំ លែក នូវរូបភាពឃ្លីបវីដេអូ រមនុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបេីកជ្រេពេញផ្លូវ  បង្កឱ្យអ្នកធ្វេីដំណេីរចាប់អារម្មណ៍និងសម្តែងការហួសចិត្តចំ ពោះសកម្មភាពមួយនេះ។

 

ក្រោយទទួលបានព័ត៌មាននេះពីក្រុមការងារប្រតិកម្មរហ័ សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ  លោកឧត្តមសេនីយ៍ទោ  សាត  គឹមសាន  ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង  បានដាក់បទ បញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែល មានលោកវរសេនីយ៍ឯក  ស  គឹមឡុង  ជាអធិ ការស្រុក ចុះធ្វេីការស្រាវជ្រាវជាប ន្ទាន់។

 

បន្ទាប់ពីធ្វើការស្រាវជ្រាវរហូតនៅរសៀលថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបានស្វែងរកឃេីញ  សាមីខ្លួនដែលជាក្មេងស្រី  មានអាយុទេីប តែ ១៥ឆ្នាំ  រស់នៅស្រុកមោងឫស្សី  និងបាននាំខ្លួនមកសាកសួរ ហើយក្មេងស្រីម្នាក់នោះបានទទួលស្គាល់នូវកំហុសឆ្គង បន្ទាប់មកសមត្ថកិច្ចបានធ្វេីការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត  និងបានប្រគល់ជូនអាណាព្យាបាលដើម្បីយកទៅអប់រំបន្តនៅមូលដ្ឋានបន្ថែមទៀត។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការ ចូលរួមសហការណ៍ផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ដល់សមត្ថកិច្ចនគរបាល   ហើយជាមួយគ្នានេះដែរក៏សូមអំពាវនាវដល់ប្អូនៗយុវជន យុវតី  ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ ដូចក្នុងករណីមួយនេះ  ដែល នាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចក្រុមគ្រួសារ ផងដែរ  ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម