ស្ត្រីមានជំងឺធ្ងន់ធ្ងរម្នាក់ទៀតហើយ ត្រូវបានលោក ឧកញ្ញ់ា​ទៀ​វិចិត្រ ជួយសង្គ្រោះទាន់ពេលវេលា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី23 ខែកក្កដា ឆ្នាំ2021 ម៉ោង 2:37 នាទី ល្ងាច


ក្រុងកោះរ៉ុង-នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានកំពុងបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្ត្រីជាអ្នកជំងឺម្នាក់ នៅកោះរ៉ុង មានជំងឺលើសឈាម មិនទាន់ដឹងខ្លួន ស្ថានភាពធ្ងន់ធ្ងរ បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីអ្នកជំងឺ មានឈ្មោះ ចាន់ ធី អាយុ ៥៣ឆ្នាំ រស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីជាអ្នកជំងឺ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កំពុងបញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន និងបានដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុ ហើយនិងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម