ជនជាតិតិចិនបើករថយន្តសេរីទំនើបបុកក្មេងស្រីម្នាក់ បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាម.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី30 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:28 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ក្មេងស្រីវ័យជំទង់ម្នាក់បានស្លាប់ភ្លាមៗក្រោយរថយន្តជនជាតិចិនបុកពីក្រោយអូសជាច្រើនម៉ែត្រទាំងមនុស្សនិង ម៉ូតូ បណ្តាលអោយបែកក្បាលធ្លាយខួរ គួរអោយអាសូរ នាវេលាម៉ោង៩:៣០នាទីថ្ងៃទី២៩,កញ្ញាឆ្នាំ
២០២១ត្រង់ចំនុចក្បែរស្ពានអូ០១ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។



តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថានៅវេលាម៉ោង ០៩:៣០នាទីយប់ គេបានឃើញរថយន្តទំនើបមួយគ្រឿងបើកយ៉ាងលឿនទិសដៅចុះពីចំណោតមកពីមហោស្រពចាស់តាមបណ្តោយវិថីមិត្តភាពឆ្ពោះទៅអូរ១ បម្រុងទៅអូរ០២មកដល់ត្រង់ចំណុចកើតហេតុក៏បានបុកម៉ូតូក្មេងស្រីពីក្រោយកំពុងបើកស្របផ្លូវគ្នា រំពេចនោះអ្នកបើករថយន្ដព្យាយាមបើកបន្តបើករត់អូសទាំងមនុស្សទាំងម៉ូតូជាច្រើនម៉ែត្រពីកន្លែងកើតហេតុទើបមនុស្សខ្ទាត់ចេញពីរថយន្តហើយរថយន្តបន្តបើកទៅមុខទៀតទៅមកដល់ផ្លូវចុះចំណោតអូ០២ បុកម៉ូតូ០២គ្រឿងទៀតដែលគេចតនៅតាមចិញ្ចើមផ្លូវទើបប្រជាពលរដ្ឋស្ទាក់ចាប់បាន។តាមប្រភពដដែលនៅកន្លែងកើតហេតុបានបន្តទៀតថាអ្នកបើករថយន្តនោះជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណ រីឯរថយន្តស៊េរីទំនើបម៉ាក់ឡង់គ្រីស័រពណ៌សពាក់ស្លាកលេខភ្នំពេញ 2BH - 2123ម៉ូតូជនរងគ្រោះម៉ាកឌ្រីមសង់ពណ៌ខ្មៅពុំមានស្លាកលេខអ្នកបើកបរស្លាប់នៅនឹងកន្លែងម៉ូតូ ០១គ្រឿងទៀតមួយម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅនិងម៉ូតូមួយគ្រឿងទៀតម៉ាកស្គុបពី ។

ភ្លាមៗមន្ត្រីចរាចរណ៍ផ្លូវគោកមកដល់ក៏បានឃាត់ខ្លួនជនបង្កនិងនាំយកទៅសាកសួរនៅការិយាល័យ រីឯសពជនរងគ្រោះត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកក្រុងនាំយកទៅរក្សាទុកដើម្បីសាកសួររកសាច់ញាតិក្រោយមកក៏បានទំនាក់ទំនងស្គាល់សាច់ញាតិបានប្រាប់ឲ្យទៅទទួលសពនៅមន្ទីរពេទ្យបង្អែក ចំពោះវត្ថុតាងដូចជារថយន្តនិងម៉ូតូមន្ត្រីចរាចរណ៍ផ្លូវគោកនាំយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។
ដោយឡែក ជុំវិញករណីនេះផងដែរ មិត្តស្ត្រិរងគ្រោះបានបង្ហើបថា ស្ត្រីរងគ្រោះ មានឈ្មោះ ស្រី វិន អាយុ២០ឆ្នាំ ជាង មានទីលំនៅ សង្កាត់៤ ក្រុងព្រះសីហនុ ។នៅមុនកើតហេតុស្ត្រីរងគ្រោះបានមកលេងនឹងរូបគាត់នៅហាងធ្វើសក់ មួយសន្ទុះក៍បាន ជិះម៉ូតូចេញទៅក្រៅដោយប្រាប់ថា ទៅផ្សាររកទិញមីឆាមួយភ្លេត។រហូត លឺគេនិយាយរឿងគ្រោះថ្នាក់ចរាចរណ៍ ក៍សួលេង ដល់ពេលគេប្រាប់ភិនភាកអ្នករងគ្រោះ ទើបដឹងថា ជាមិត្តភ័ត្រ។

ក្រោយពេលកើតហេតុ ជនបង្ករ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរ និងរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូងគោកខេត្ត រីឯសាកសពត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកចំការចេក រងចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម