បុរសម្នាក់តភ្លើងឆៅពីក្នុងផ្ទះដើម្បីបញ្ឆក់ត្រីនៅស្រះខាងក្រោយបណ្ដាលឱ្យឆក់ស្លាប់..! (

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែធ្នូ ឆ្នាំ2023 ម៉ោង 8:51 នាទី ល្ងាច

ន្ទាយមានជ័យ) ៖ ដំរីជើងបួនគង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេចយ៉ាងណាមិញបុរសម្នាក់នេះតែងតែធ្វើសកម្មភាពតខ្សែភ្លើងឆៅពីរក្នុងផ្ទះដើម្បីឆក់ត្រីនៅស្រះខាងក្រោយផ្ទះ ជារឿយៗតែមិនអីថ្ងៃនេះសំណាងអាក្រក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ចោលចោលប្រពន្ធទុកឱ្យកូនបីនាក់កំព្រា។

         សមត្ថកិច្ចពិភពបាល់មូលដ្ឋានបានឲ្យដឹងថានៅថ្ងៃសុក្រ ៤ រោច ខែកក្ដិក ឆ្នាំថោះបញ្ចាស័ក ព.ស ២៥៦៧ត្រូវនិងថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទី ។ + មានករណីមនុស្សស្លាប់(ឆក់ខ្សែរភ្លើង)នៅចំនុចខាង ក្រោយផ្ទះ ស្ថិតនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ - សាកសពឈ្មោះ ថន វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃឬស្សី  សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។-តាមការសាកសួរបំភ្លឺឈ្មោះ លន់ សុម៉ាលី ភេទស្រី  អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធ(សព) បានឲ្យដឹងថា នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៦និង០០នាទី ខ្លួនបានទៅស៊ីឈ្នួលលាងចានអោយគេរហូតដល់ម៉ោង ០៨ នឹង ៣០នាទី នៅពេលនាងបានត្រឡប់មកផ្ទះវិញស្រាប់តែកូនប្រុសរបស់ខ្លួនបានស្រែកប្រាប់ថាឃើញប៉ាដួលក្នុងទឹក ខាងក្រោយផ្ទះក្រោយមកខ្លួនក៏រត់ទៅមើលហើយឃើញប្ដីត្រូវខ្សែរភ្លើងឆក់ស្លាប់បាត់ហើយ។

   សូមបញ្ជាក់ថា: ប្ដីរបស់ខ្លួនបានតខ្សែភ្លើង(ឆៅ)ចេញពីសរសផ្ទះទៅឆក់ត្រីនៅ ខាងក្រោយផ្ទះ។ រយះកាលកន្លងមកប្ដីខ្លួនក៏ធ្លាប់ឆ្នៃខ្សែភ្លើងចេញពីផ្ទះឆក់ត្រី ក្បែរផ្ទះផងដែលក៏ប៉ុន្ដែមិនដែលអីនោះទេ។សមត្ថកិច្ចយេីងក៏បានបង្កេីតគណៈកម្មការដេីម្បីត្រួតពិនិត្យសាកសពមានសមាសភាពដឹកនាំដូចខាងក្រោម: -លោកវរសេនិយត្រី ម៉ាន់ចាយ  ឋានៈ អធិការរង-លោកអនុសេនិយឯក ស៊ីវ សុហា ឋានៈ នាយប៉ុស្តិ៍ព្រះពន្លា-លោក អនុសេនិយឯក ឆ្លង គឹមហួត ឋានៈ នាយរងផ្នែកពិនិត្យវិភាគ អ្នកធ្វើកំណត់ហេតុ-លោកវេជ្ជបណ្ឌិត ណាស់ វណ្ណី គ្រូពេទ្យកោសល្យវិច្ច័យមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។-លោក ឈរ ស៊ីលៀប  មេភូមិព្រៃឬស្សី លោក ភី សួង ជាក្រុមប្រឹក្សាសង្កាត់ព្រះពន្លា+ តាមការត្រួតពិនិត្យរបស់គណៈកម្មការ- ផ្នែកក្បាលពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ ។   ផ្នែកអវយវៈពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ។-ផ្នែកដងខ្លួនពុំមានស្នាមអ្វីគួរអោយកត់សំគាល់ទេ។ - ដៃខាងឆ្វេងមានស្នាមខ្លោច ដែលត្រូវខ្សែរភ្លើងឆក់។តាមការសន្និដ្ឋានរបស់គណៈកម្មការត្រួតពិនិត្យសព៖ យោងតាមការសាកសួរបំភ្លឺនៅ កន្លែងកេីតហេតុ។ - យោងតាមការត្រួតពិនិត្យស្រាវជ្រាវ របស់មន្រ្តីជំនាញ និងលោកវេជ្ជបណ្ឌិតកោសល្យវិច្ច័យក្រុង  ការពិនិត្យលេីសាកសព យើងសន្និដ្ឋានថា សាកសពបានស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។ សាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពេីទារុណកម្ម ឬឃាតកម្មឡើយ។គណៈកម្មការក៏បានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕

ព័ត៌មានទាន់ហេតុការដោយលោក៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម