លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុចូលបច្ច័យ ចំនួន៣លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី27 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:33 នាទី ល្ងាច

(ក្រុងកោះរ៉ុង)៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គឹមជី បានចូលបច្ច័យ ចំនួន៣លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ដែលបច្ចុប្បន្នវត្តគិរីជលសាកោះរ៉ុង បានផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមការណែនាំរបស់ក្រសួងធម្មការនិងសាសនា ការពារជំងឺកូវីដ-១៩ ដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារសុខភាពព្រះសង្ឃ ពុទ្ធបរិសទ័និងប្រជាពលរដ្ឋកម្ពុជា។

បច្ចយ័របស់លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គឹមជី បានប្រគេនព្រះសង្ឃវត្តគិរីជលសាកោះរ៉ុង តាមរយៈ កងការពារកោះរ៉ុងលេខ១ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះព្រះតេជគុណព្រះគ្រូចៅអធិការវត្តគិរីជលសាកោះរ៉ុង ព្រះនាម ព្រះទេពសោភ័ណ ភារ រ៉ាវី បានស្វាធ្យាយជូនពរជយ័ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីនិងក្រុមគ្រួសារជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាតឃ្លាឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម