លោកវេជ្ជបណ្ឌិតឯកទេស អេង ចំរើន ឯកឧត្តម លី សុវណ្ណបញ្ញា និងលោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ តំណាងឯកឧត្តម បណ្ឌិត មុឹង មករា ប្រធានយុវជនក្រុម៨ បានដឹកនាំក្រុមការងារចុះចែកអំណោយមាន២ទីតាំង:

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី20 ខែឩសភា ឆ្នាំ2021 ម៉ោង 11:41 នាទី ព្រឹក
 
ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិតឯកទេស អេង ចំរើន ឯកឧត្តម លី សុវណ្ណបញ្ញា និងលោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ តំណាងឯកឧត្តម បណ្ឌិត មុឹង មករា ប្រធានយុវជនក្រុម៨ បានដឹកនាំក្រុមការងារចុះចែកអំណោយមាន២ទីតាំង:
* ទីតាំងទី១: នៅសាលាសង្កាត់លេខ ១ ដោយយកអំណោយស្បៀងមកចែកជូនក្រុមគ្រួសារទីទ័លក្រចំនួន ១០គ្រួសារ ស្ថិតនៅក្នុងសង្កាត់លេខ១ ខេត្តព្រះសីហនុ ដើម្បីសម្រួលការលំបាកក្នុងស្ថានភាពតានតឹងនៃការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩។
ដោយក្នុងមួយគ្រួសារៗទទួលបាន:
- អង្ករ ២០ គីឡូ
- មី ចំនួន ១ កេះ
- ទឹកត្រី ចំនួន ១ យួរ
- ទឹកសុទ្ធ ១ កេះ
- និង ត្រីខកំប៉ុង ចំនួន ១ យួរ
* ទីតាំងទី២: នៅគោលដៅផ្លូវកែងផ្សារលើ ដោយធ្វើការចែកអំណោយដល់បងៗដែល កំពុងយាមការពារ ៤គោដៅ ក្នុងតំបន់សង្កាត់លេខ ៤ ដោយចែកសរុបទាំង៤ គោលដៅរួមគ្នា។
សម្ភារទាំង៤គោលដៅទទួលបាន:
- ម៉ាស់ ចំនួន ១០០ ប្រអប់
- មីកំប៉ុង ចំនួន ៤ កេះធំ
- ទឹកសុទ្ធ ចំនួន ៨ កេះ
- និង អាល់កុល ចំនួន ៤ កាន
សូមចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច្រកម្ពុជាទាំងអស់គ្នាគឺ ៣កុំ ៣ការពារ៕

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម