កម្លាំងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃនគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបគ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ចំនួន២ករណី....

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី06 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 11:22 នាទី ព្រឹក

ស្រុកព្រៃនប់៖ នៅថ្ងៃ​ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង​១៥:០០នាទី  ដោយមានការចង្អុលចង្ហាញ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះបង្រ្កាបគ្រឿងញៀន០១ករណី នៅចំណុចសេអុីប្រាំស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ 

ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ៈ                      

-១/ ឈ្មោះ នួន មាស ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។   

 ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ ។

-ទូរស័ព្ទដៃចំនួន០១គ្រឿង ។

នៅថ្ងៃដដែលវេលាម៉ោង១៦: ០០នាទីជនសង្ស័យខាងលើបានសហការជាមួយកម្លាំងយើងទៅឃាត់​ខ្លួនជនសង្ស័យបានចំនួន០២នាក់ទៀត នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។                                                                                                                                                                                                                                                   ១/ឈ្មោះ ចាន់ រ៉ាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

២/ឈ្មោះ ព្រឿន សីហា ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ 

   កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖​      

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់ ។

-ទូរស័ព្ទដៃចំនួន០២គ្រឿង ។                                                                                                                                                                                                                                                                                                                                                                                                                                                                               បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី ។

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម