លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្នុងនាមគណៈស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី13 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:59 នាទី ព្រឹក

 

ខេត្តព្រះសីហនុ៖ តាមរយៈសំណេរក្នុងវេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្នុងនាមគណៈស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែជួយទុក្ខធុរៈដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់កន្លងមក ក្នុងនោះសម្រាប់ពលរដ្ឋរស់នៅលើកោះដែលមានបញ្ហាសុខភាពត្រូវការសង្គ្រោះបន្ទាន់ លោកឧកញ៉ា ក៍បានចាត់ចែងអូបរ័ពេទ្យទៅសង្រ្គោះមិនថាពេលថ្ងៃឬពេលយប់។ បើតាមសំណេររបស់លោកឧត្តមសេនីយ៍ទោស្នងការបន្ថែមថា ថ្មីៗនេះមន្ត្រីនគរបាលមួយរូបនៅក្រុងកោះរ៉ុងដែលជួបបញ្ហាសុខភាពធ្ងន់ធ្ងរ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានចាត់ចែងបញ្ជូនអូបរ័ពេទ្យទៅជួយដឹកយកមកមន្ទីរពេទ្យភ្លាមៗទាំងយប់ផងដែរ។ចុងក្រោយលោកស្នងការសរសេរថា

   (ដោយគោរពដ៍ស្មោះបំផុតជូនប្អូនឧកញ៉ា)

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម