កាន់តែប្រសើរហើយ ក្រុង ស្រុក នៃខេត្តព្រះសីហនុ នឹងមាននិមិត្តសញ្ញា របស់ខ្លួន ដើម្បីបង្ហាញអំពីសកក្តានុពល ក្នុងមូលដ្ឋាន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី17 ខែឩសភា ឆ្នាំ2021 ម៉ោង 3:43 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត  អភិបាលរងក្រុង ស្រុក លោក លោកស្រីនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង៥ ។

 

 

លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំពិនិត្យពិភាក្សានិមិត្តសញ្ញារបស់រដ្ឋបាលក្រុងស្រុកទាំង៥ ដែលក្រុមការងារបានធ្វើការប្រជុំពិភាក្សាចូលរួមកែលម្អនិមិត្តសញ្ញារដ្ឋបាលក្រុង-ស្រុកជាបន្តបន្ទាប់នាពេលកន្លងមក និមិត្តសញ្ញារដ្ឋបាលក្រុងស្រុកនីមួយៗ ត្រូវមានការបញ្ជាក់ពីប្រវត្តិនៃនិមិត្តសញ្ញា សក្តានុភាព និងភូមិសាស្ត្រក្រុង-ស្រុកនីមួយៗស្របទៅនឹងនិមិត្តសញ្ញា ម្យ៉ាងទៀតនិមិត្តសញ្ញាក្រុងស្រុកទាំង៥ ត្រូវរចនាអក្សរ និងខ្លឹមសារឯកភាពគ្នា ដើម្បីដាក់ជូនទៅឯកឧត្តមអភិបាលខេត្តសម្រេចមុននឹងបញ្ជូនបន្តសុំសេចក្តីសម្រេចពីក្រសួងមហាផ្ទៃយកមកប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ ។

 

លោកបានបន្តថា កន្លងមកយើងបានបង្កើតក្រុមការងាររៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុងស្រុក ហើយការងារនេះបានអូសបន្លាយរយ:ពេលយូរខែហើយ ដើម្បីធ្វើការប្រជុំពិភាក្សាធ្វើការកែសម្រួល និងបញ្ជាក់ពីខ្លឹមសារ និងអត្ថន័យនៃរូបសញ្ញា និងសក្តានុពលរបស់ក្រុងស្រុកនីមួយៗ ដូច្នេះក្រុងស្រុកនីមួយៗត្រូវបំពេញឯកសារឱ្យបានលឿន ដើម្បីដាក់ជូនឯកឧត្តមអភិបាលខេត្តពិនិត្យសម្រេច និងបន្តបញ្ជូនទៅក្រសួងមហាផ្ទៃសម្រេចយកមកប្រើប្រាស់ជាផ្លូវការ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម