ឯកឧត្តមវេជ្ជ បណ្ឌិត ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន ថ្នាក់កណ្តាល បានអញ្ជើញចុះសួរសុខទុក និងចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន២១គ្រួសារ.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី16 ខែតុលា ឆ្នាំ2021 ម៉ោង 6:03 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ១០ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ សមាគមប្រឹក្សាសុខភាព ប្រជាជនសាខាខេត្តព្រះសីហនុ បានចូលរួមចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន ២១ គ្រួសារ ស្ថិតនៅភូមិ១-២-៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអអិបតីភាពរបស់ឯកឧត្តមវេជ្ជ បណ្ឌិត ជិន សំណាង ទីប្រឹក្សាឯកឧត្តម កិត្តិនិតិកោសល្យបណ្ឌិត ងួន ញិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន ថ្នាក់កណ្តាល និង មានការចូលរួមពីចៅសង្កាត់៣ សមាជិក សមាជិកាសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុផងដែរ ។

+អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៖
-មួយគ្រួសារទទួលបាន អង្ក15kg
-ស្ករស1kg
-ត្រីខ5កំប៉ុង
-បីចេង1កញ្ចប់
-ទឹកត្រី2ដប
-ទឹកស៊ីអាវ2ដប
-មីថៃ1កេះ
-ប្រេងឆា1ដប
-ម៉ាស់1ប្រអប់
-ជេលលាងដៃ1ដប
-អាវភ្លៀង1 ភួយ1 នឹងថ្នាំពេទ្យមួយចំនួន ។

ក្រៅពីនោះសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុក៏បានឧបត្ថម្ភផ្តល់ជូនអំណោយ ដល់ចៅសង្កាត់លេខ៣ -អាកុល1កាន
-ម៉ាស់15ប្រអប់
-ទឹកសុទ10កេះ
នឹងជួយដល់ប៉ុស្តិ៍ប៉ូលីសសង្កាត់3 ម៉ាស់5ប្រអប់ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំង ក្នុងការកាត់ផ្តាច់ខ្សែរចម្លង ជំងឺកូវិដ-១៩ក្នុងសហគមន៍ និង បន្តអនុវត្តន៍ វិធានការ«៣កុំ ៣ការពារ»ទាំងអស់គ្នា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម