ពិតជាស៊យមែន ដើរលើចិញ្ចើមផ្លូវហើយត្រូវម៉ូតូបុកពីក្រោយដាច់សាច់ទាំងដុំ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី04 ខែមិថុនា ឆ្នាំ2023 ម៉ោង 11:14 នាទី ល្ងាច

ពិតជាស៊យមែន ដើរលើចិញ្ចើមផ្លូវហើយត្រូវម៉ូតូបុកពីក្រោយដាច់សាច់ទាំងដុំ

ខេត្តព្រះសីហនុ÷ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋចោមរោមមើល និងបានជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីត្រូវបានម៉ូតូមួយគ្រឿងបុកពីខាងក្រោយពេញទំហឹងបណ្ដាលឲ្យដាច់សាច់ភ្លៅទាំងដុំដូចយកកាំបិតកាប់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 8:00 និង 30 នាទីយប់ថ្ងៃទី 4 ខែមិថុនាឆ្នាំ 2023 ត្រង់ចំណុចក្រោយចំការស្ពៃ ស្ថិតក្នុងសង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

      ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរបើយោងតាមប្រភពព័ត៌មានបឋម ពីកន្លែងកើតហេតុបានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយម៉ូតូម៉ាក អាសង់ទ្រីម 015 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1cv-2978ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។រហូតមក
ដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅស្ដាំមុខស្ត្រីម្នាក់ដែលកំពុងដើរលើចិញ្ចើមផ្លូវ ពេញទំហឹង បណ្ដាលឲ្យរួងរបួសផ្នែកផ្លូវយ៉ាងធ្ងន់ធ្ងរ(ដាច់សាច់ភ្លៅទាំងដុំ)ឯជនបង្ករោងរបួសស្រាល។
      ក្រោយកើតហេតុភ្លាមៗស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះដោយហៅរថយន្តមកដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ឯវត្ថុតាងនិងជនបង្កត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធី។ អត្ថបទដោយលោក នី វ៉ាន់នីន (087 758 866 )


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម