គ្រោះថ្នាក់ចរាចរណ៍៖ រថយន្ត២គ្រឿងបុកប៉ះគ្នា បណ្ដាលឲ្យមនុស្ស២នាក់ រងរបួស.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែមេសា ឆ្នាំ2021 ម៉ោង 2:32 នាទី ល្ងាច

(ខេត្តកោះកុង)៖ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ បុកប៉ះជាមួយ រថយន្ដសាំយ៉ុងបញ្ច្រាស់ទិសគ្នាកាលពីព្រឹកថ្ងៃទី ២៣ខែមេសាឆ្នាំ២០២១ បណ្ដាលឲ្យមនុស្សរងរបួសចំនួន២នាក់(ស្រី ១នាក់)តាមផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៩.១៥០ ក្នុងភូមិសាស្ត្រភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចឲ្យដឹងថា រថយន្តធំម៉ាកហុី យ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ 3A -2002(អ្នកបើកបរបានរត់គេចខ្លួនបាត់) និងរថយន្តសាំយ៉ុងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2M -8096បើកបរដោយឈ្មោះ កៅ ព្រំភេទប្រុស អាយុ ៣៩ឆ្នាំ (រងរបួសស្រាល) និងអ្នករួមដំណើរ ឈ្មោះ ឈឿន សាអែម ភេទស្រីអាយុ៤៩ឆ្នាំរងរបួសបាក់ដៃម្ខាង។

អ្នកទាំង២មានទីលំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត។ បើតាមសមត្ថកិច្ចថា មូលហេតុបណ្តាលមកពីរថយន្តសាំយ៉ុងបែកកង់ក្រោយខាងស្ដាំ រួច រេ ចង្កូតចូលទៅខាងផ្លូវរថយន្ដកុងតឺន័រតែម្ដង។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម