លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដល់ក្រុមការងារនិងសម្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ចំនួន ៤៨

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី03 ខែឩសភា ឆ្នាំ2021 ម៉ោង 11:18 នាទី ព្រឹក

ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដល់ក្រុមការងារនិងសម្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ចំនួន ៤៨ គោលដៅ ទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។ ជំនួយនេះត្រូវបានប្រគល់នៅគោលដៅផ្លូវជាតិលេខ៤(ក្បាលឆាយ) ហើយសមត្ថកិច្ចរដ្ឋបាលខេត្តដែលអញ្ជើញទទួល តំណាងដោយ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។


លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានពាំនាំនូវសេចក្តីថ្លែងអំណរគុណពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអង្គភាពកងកម្លាំងមានសមត្ថកិច្ចទាំងអស់ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបន្តចូលរួមចែករំលែកម្ហូបអាហារ សម្ភារៈការពារជំងឺកូវីដ១៩ជូនកងកម្លាំងប្រចាំការតាមគោលដៅបិទខ្ទប់ក្រុង បន្ថែមទៀតនាពេលនេះ ឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារនិងសម្ថកិច្ចចម្រុះប្រចាំនៅគោលដៅ ទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភជូនក្នុងមួយគោលដៅទទួលបាន៖
1 ទឹកសុទ្ធ 10កេះ សរុប 480កេះ
2 បាកាស 5 កេះ សរុប 240កេះ
3 មីកំប៉ុង 1 កេះ ធំ សរុប 48 កេះធំស្មើនឹង576យួរ
4 កាហ្វេកំប៉ុង 5 កញ្ចប់ សរុប 240 កញ្ចប់
5 ម៉ាស់ 10 ប្រអប់ សរុប 480 ប្រអប់
6 អាកុល 2 កាន សរុប 96 កាន
7 ត្រីខកំប៉ុង 2 យួរ សរុប 96 យួរ
8 របាំងមុខ 20 ឈុត សរុប 960 ឈុត៕ ដោយ លោក គីវ យ៉ាស៊ិន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម