នគរបាលស្រុកគាស់ក្រឡឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករ ណីលួចយកទ្រព្យសម្បត្តិ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែមិថុនា ឆ្នាំ2022 ម៉ោង 2:35 នាទី ល្ងាច

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករ ណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ(គោយន្តកន្ត្រៃ)។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២២ ដែលជនសង្ស័យត្រូវបានឃាត់ ខ្លួនឈ្មោះ ឆាយ សុញៀន ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតបានគោវយន្តកន្រ្តៃមានសណ្តោងរឺម៉កចំនួន០១គ្រឿងផងដែរ។

លោកអធិការបានបញ្ជាក់បន្ថែមថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០ ២២ វេលា ម៉ោង ៦និង៣០នាទី ឈ្មោះ ខន សំ ណា ង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ ក្រឡ ត្រូវជនសង័្សយ មិនស្គាល់អត្តសញ្ញាណធ្វេី សកម្មភាព លួចយកគោយន្តកន្រ្តៃមានសណ្តោងរឺម៉កពី ក្រោយ យកទៅបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខ សញ្ញាបាននិងឈានដល់ការឃាត់ ខ្លួន ជនសង័្សយនិងដកហូតវត្ថុតាងតែម្តង ហើយនៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លេីយសារ ភាពថារូបគេពិតជាបានធ្វេីសកម្មភាពលួចយកគោយន្តរបស់ជនរងគ្រោះខាងលេីពិតប្រាកដមែន។

ក្រោយបញ្ចប់ការសាកសួរ រហូតមកដល់ពេលនេះជនសង័្សយត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូ នបន្តទៅការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់ រីឯគោយន្តបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម