បុកផាំងបើករថយន្តរត់ប្រុចត្រូវបានប្រជាពលរដ្ឋស្ទាក់ជាប់ បណ្ដាលឱ្យមនុស្សប្រុសស្រីចំនួនពីរនាក់បានរងរបួសធ្ងន់..!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែកក្កដា ឆ្នាំ2023 ម៉ោង 12:38 នាទី ល្ងាច

បុកផាំងបើករថយន្តរត់ប្រុចត្រូវបានប្រជាពលរដ្ឋស្ទាក់ជាប់ បណ្ដាលឱ្យមនុស្សប្រុសស្រីចំនួនពីរនាក់បានរងរបួសធ្ងន់..!

ខេត្តព្រះសីហនុ÷មនុស្សប្រុសស្រីចំនួនពីរនាក់បានរងរបួសធ្ងន់បន្ទាប់ពីត្រូវបានរថយន្ត ព្រូស បើកបរដោយស្ត្រីជនជាតិចិនបុកពេញទំហឹងកាលពីវេលាម៉ោង 10:10នាទីយប់ ថ្ងៃព្រហស្បតិ៍ ខែកក្កដា ឆ្នាំ 2023នៅចំនុចនៅចំណុច ស្ថានីយប្រេងPTT ឃ្លាំងលើ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង និងខេត្តព្រះសីហនុ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរបើយោងតាមប្រភពបឋមសមត្ថកិច្ចមូលដ្ឋានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើមានករណីចរាចរណ៍ ម៉ូតូជាមួយនឹងរថយន្ត បណ្ដាលឱ្យភាគីម៉ូតូ ឌុបគ្នា២នាក់ (ស្រីមួយប្រុសមួយ)រងរបួសធ្ងន់ទាំងពីរ ដោយខាងស្រីបាក់ជើងនៅកន្លែង។ប្រភពសមត្ថកិច្ចដដែលបានឲ្យដឹងបន្ថែមថា ដំបូងគេបានឃើញ រថយន្តមួយគ្រឿងម៉ាក  TOYOTA Prius ពាក់ផ្លាកលេខ ភ្នំពេញ 2BL-4649 បើកបរដោយ ជនជាតិចិន ភេទស្រី បានបើកបញ្ច្រាសទិស ចេញពីត្បូង ទៅជើង បើកបរមិនបានប្រយ័ត្ន ក៏បុកម៉ូតូ ពេញមួយដំហឹងផ្នែកខាងមុខ ម៉ូតូម៉ូតូមួយគ្រឿងម៉ាក អាសង់ 018 ពាក់ផ្លាកលេខ ព្រះសីហនុ 1H-0746 រួមដំណើរមនុស្សពីរនាក់ ស្រីមួយ ប្រុសមួយបណ្ដាលឱ្យរងរបួសធ្ងន់ទាំងពីរ ដោយខាងស្រីបាក់ជើង។រថយន្តបង្កក្រោយពីបានបុកម៉ូតូជនរងគ្រោះភ្លាម រថយន្ត ពុំបានចុះមើលទេ បន្តបើករត់ ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុដែលបានឃើញហេតុការណ៍ ក៏តាមស្ទាក់រថយន្ត រហូតដល់មុខសាលារៀនឃ្លាំងលើ ទើបរថយន្តឈប់និងបានឃាត់ទុកប្រគល់ជូនសមត្ថកិច្ចចរាចរណ៍ផ្លូវគោក។

ក្រោយកើតហេតុសមត្ថកិច្ចបាន យករថយន្តនិងម៉ូតូ យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តទៅតាមនីតិវិធី។
អត្ថបទដោយលោកនី វ៉ាន់នីន (087 758 866)

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម