មន្ត្រីនគរបាលនាយផ្នែកបុគ្គលឹកម្នាក់ចេញដិការឃុំខ្លួនពីបទឆោបោកលុយប្រជាពលរដ្ឋ២០នាក់ជិត៣០ម៉ឺនដុល្លារត់ការការក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែមិីនា ឆ្នាំ2022 ម៉ោង 10:26 នាទី ល្ងាច

មន្ត្រីនគរបាលនាយផ្នែកបុគ្គលឹកម្នាក់ចេញដិការឃុំខ្លួនពីបទឆោបោកលុយប្រជាពលរដ្ឋ២០នាក់ជិត៣០ម៉ឺនដុល្លារត់ការការក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

បន្ទាយមានជ័យ៖មន្ត្រីនគរបាលនាយផ្នែកបុគ្គលឹកម្នាក់ចេញដិការឃុំខ្លួនពីបទឆោបោកលុយប្រជាពលរដ្ឋ២០នាក់ជិត៣០ម៉ឺនដុល្លារត់ការការក្របខ័ណ្ឌមន្ត្រីនគរបាលជាតិដែលត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

ក្រោយមានការសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ២០នាក់ដែលចាញ់បោកលុយជិត៣០ម៉ឺនដុល្លារឿងរត់ការក្រមខ័ណ្ឌមន្ត្រីនគរបាលជាតិ យោធា អង្គរក្ស ដែលជនឆោបោកមានឈ្មោះ ស្រេត សុភ័ក្រ ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិ១ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ជាមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាតមានជ័យ ដែលមានឋានរន្តស័ក្តិវរៈសេនីយ៍ត្រី មានតួនាទីនាយផ្នែកបុគ្គលឹកនៃការិយាល័យបុគ្គលឹកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ក្រោយមានករណីឆោបោកប្រជាពលរដ្ឋ២០នាក់លុយប្រមាណជិត៣០ម៉ឺនដុល្លាហើយប្រជុំក្រុមប្រឹក្សាវិន័យស្នើសុំទៅក្រសួងមហាផ្ទៃបានបណ្តេញចេញពីក្រមខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយមានដិការតុលាការបង្គាប់អោយចូលខ្លួននិងដិការកោះជាច្រើនដែលប្រជាពលរដ្ឋបានប្តឹងចូលទៅតុលាការ។

ជាក់ស្តែងនៅវេលាម៉ោង៩,៣០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ឈ្មោះ ស្រេត សុភ័ក្រ បានចូលខ្លួនតាមដិការកោះហៅនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាននាំខ្លួនមកសាកសួរនៅការិយាល័យព្រម្មទ័ណ្ឌកម្រិតស្រាលខេត្តបន្ទាយមានជ័យដែលត្រូវបានសាកសួរនិងតាមនីតិវិធីនៃច្បាប់រហូតដល់ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះត្រូវតុលាការខេត្តបន្ទាយមានជ័យបានចេញដិការឃុំខ្លួនដោយបញ្ជូនដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យដោយចោទឆោបោកប្រជាពលរដ្ឋនិងយកលុយរត់ការក្របខ័ណ្ឌរើសនគរបាល ទាហ៊ាន អង្គរក្ស ក្លែងឯកសារសាធារណៈ ក្លែងហេត្ថលេខាថ្នាក់ដឹកនាំ ត្រាក្រសួងមហាផ្ទៃ ៕(ឈុនមករា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម