កម្លាំងយោធាព្រំដែនថៃ ចាប់ម៉ូតូប្រភេទអូតូបាន ២៣ គ្រឿង ដែលបម្រុងលួចឆ្លងដែនចូលមកខេត្តបន្ទាយមានជ័យនៅ ច្រកថាប់ព្រិច

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី31 ខែធ្នូ ឆ្នាំ2023 ម៉ោង 12:07 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យ:កម្លាំងយោធាព្រំដែនថៃ១ក្រុមបានដើរល្បាតតាមព្រំដែនត្រង់ចំណុច ច្រកថាប់ព្រិច ស្រាប់តែបានឃើញក្រុមឈ្មួញលួចលាក់ម៉ូតូប្រភេទ អូតូ ជាច្រើនគ្រឿងទុកបំរុងលួចឆ្លងដែនមកទឹកដីខេត្តបន្ទាយមានជ័យ ហើយបានធ្វើការឃាត់ទុក។រឿងរាវកម្លាំងយោធាព្រំដែនថៃឃាត់ម៉ូតូនេះបាននៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងចំការដូងប្រេង ក្បែរព្រំដែនកម្ពុជា ថៃ ត្រៀមសម្រាប់នាំឆ្លងដែនថ្ងៃឆ្លងឆ្នាំ ស កល។

 តាមការអះអាងរបស់កម្លាំងយោធាព្រំដែនថៃ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោក ពោធិសាត់ អភិបាលខេត្តស្រះកែវ លោក ផាន់ ចក្រពង្ស អភិបាលស្រុកអារញ្ញប្រាថេត បានបញ្ជាទៅកម្លាំងវរៈព្រំដែន និងកម្លាំងកងរយលេខ ១២០៦ ពេលចូល ស កល ជិតចូលមកដល់ត្រូវ ត្រៀមកម្លាំងយោធាព្រំដែនឲ្យចុះប្រតិបត្តិការបង្ក្រាបរាល់បទល្មើសផ្សេងៗនៅតាមបន្ទាត់ព្រំដែន ខ្មែរ ថៃពិសេសទំនិញគេចព័ន្ធ។ក្រោយពីទទួលបានបទបញ្ជាហើយកម្លាំងយោធាព្រំដែនថៃ១ក្រុមបានចុះធ្វើការល្បាតជាប់ជាប្រចាំតាមព្រំដែនថៃកម្ពុជា។លុះនៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ ល្បាតដល់ចំណុចខាង លើកម្លាំងយោធាថៃបានប្រទះឃើញម៉ូតូចំនួន ៩ គ្រឿង ដែលជនមិនស្គាល់មុខ យកមកលាក់ទុកនៅក្នុងចម្ការដូងប្រេង ដោយគ្រប់តង់ពណ៌ខៀវ ស្ថិតនៅចំណុចភូមិថាប់ព្រិច ឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវកម្លាំងព្យាយាមបន្តរុករកក្បែរបរិវេណនោះក៏បានប្រទះឃើញម៉ូតូចំនួន ១៤ គ្រឿងបន្ថែមទៀត ដែលក្រុមជនមិនស្គាល់មុខបានប្រើប្រាស់ធាងដូងប្រេងគ្របយ៉ាងជិត សរុបចំនួន ២៣ គ្រឿង។

ក្នុងនោះគឺមានម៉ាក ម៉ូតូ scoopy ចំនួន ១៦ គ្រឿង ម៉ូតូហ្វីរ៉ាណូចំនួន ៣ គ្រឿង ម៉ូតូ tcx ចំនួន ២ គ្រឿង ម៉ូតូ yamaha ចំនួន ១ គ្រឿង និងម៉ូតូ apb ចំនួន ១ គ្រឿង ដោយម៉ូតូទាំង ២៣ គ្រឿងនេះមានភ្ជាប់ជាមួយនូវកូនសោបញ្ឆេះទាំងអស់។

ក្រោយពីរាប់អូសបានម៉ូតូ២៣គ្រឿងហើយ កម្លាំងយោធាព្រំដែនថៃបានត្រៀមយកមកអធិការស្រុក។

បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនម៉ូតូទាំងនេះទៅឲ្យអង្គភាពគយប្រចាំស្រុកក្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធីអស់ហើយផងដែរ ៕ 

ព័ត៌មានទាន់ហេតុការណ៍ដោ៧៨ លោក ហុីងចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម