គិតត្រឹមរយៈពេលថ្ងៃ 30 31 នៅថ្ងៃទី 1 មករា នៅខេត្តព្រះសីហនុទទួលភ្ញៀវទេសចរណ៍ ៤៧២.៦៩៧នាក់ មានការកើនឡើង២១,២៤%

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែមករា ឆ្នាំ2024 ម៉ោង 10:35 នាទី ល្ងាច

គិតត្រឹមរយៈពេលថ្ងៃ 30 31 នៅថ្ងៃទី 1 មករា នៅខេត្តព្រះសីហនុទទួលភ្ញៀវទេសចរណ៍ ៤៧២.៦៩៧នាក់ មានការកើនឡើង២១,២៤%

ខេត្តព្រះសីហនុ : មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញតួលេខថ្មី គិតត្រឹមរយៈពេលបីថ្ងៃចុងក្រោយនៃពិធីបុណ្យឆ្លង ឆ្នាំ សកល 2023 ឈានចូល 2024 ចំនួនភ្ញៀវទេសចរណ៍មានការហក់ឡើងគួរឲ្យកត់សម្គាល់ រហូតដល់ ២១,២៤%។

លោកតាំង សុខចិត្តគ្រឹះស្មាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបង្ហាញតួលេខចុងក្រោយ នាព្រលប់ថ្ងៃទី 1 មករានេះថា ស្ថានភាពភ្ញៀវទេសចរណ៍ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤ មានភ្ញៀវសរុបចំនួន៤៧២.៦៩៧នាក់ កើនឡើង២១,២៤% ក្នុងនោះ

•ភ្ញៀវជាតិ៤៦៤.១០០នាក់ កើនឡើង២១,០៥
•ភ្ញៀវបរទេស៨.៥៩៧នាក់ ថយចុះ១,៩៦%

ក.មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិ០៦ជើង មានភ្ញៀវសរុប៥៣០នាក់ ក្នុងនោះ
. ភ្ញៀវជាតិ ០៦នាក់
. ភ្ញៀវអន្តរជាតិ ៥២៤នាក់ ។

ខ. ភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាសរុប ៣.៥៧៨នាក់ កើនឡើង១២៩,៩៥% ក្នុងនោះ
•ភ្ញៀវជាតិ១.៨៥៨នាក់ កើនឡើង៦៤,៤២%
•ភ្ញៀវបរទេស១.៧២០នាក់ កើនឡើង៣០៣,៧៦%

គ.ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាសរុប៤៦៥.៨៩៣នាក់ កើនឡើង២០,០១% ក្នុងនោះ
•ភ្ញៀវជាតិ៤៥៩.៥៤០នាក់ កើនឡើង២០,២១%
•ភ្ញៀវបរទេស៦.៣៥៣នាក់ កើនឡើង៦,៩០%។

ដោយ ឡែកពាក់ព័ន្ធទៅនឹងសន្តិសុខសណ្ដាប់ធ្នាប់សារធារណៈនៅតាមបណ្ដោយឆ្នេរនិងរមណីយដ្ឋាននានា ឃើញថាមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ សូម្បីតែតម្លៃម្ហូបអាហារនានាពុំមានការដំឡើងថ្លៃខ្ពស់នោះទេគឺមានការកើនឡើងតម្លៃត្រឹមតែចន្លោះពី 5 ទៅ 10% នៃតម្លៃធម្មតាតែប៉ុណ្ណោះ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម